បុរសម្នាក់ដេកស្លាប់នៅផ្ទះមិត្តភគ្រមិនដឹងពីមូលហេតុ

3214

កំពង់ឆ្នាំង៖ បុរសម្នាក់បានដេកស្លាប់នៅផ្ទះមិត្តភគ្រមិនដឹងមូលហេតុបន្ទាប់ពីជនរងគ្រោះរូបនោះត្រឡប់មកពីចូលរួមមង្គល់ការមិត្តភគ្ររបស់ខ្លួន ។ ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅព្រឹកថ្ងៃទី២២តុលា២០១៧ម្សិលមិញលើផ្ទះរបស់មិត្តភគ្រជាគ្រូបង្រៀននៅក្នុងភូមិកំពង់បឹងឃុំកំពង់ហៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះដេកស្លាប់ខាងលើនេះត្រូវបានគេអោយដឹងថាមានឈ្មោះ(កែវនី)ភេទប្រុសអាយុ៥ឆ្នាំមានមុខរបរជាគ្រូបង្រៀនមានកាន់អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរលេខ១០០៥២៦៣៤១ និងមានទីលំនៅឯភូមិខ្វាវឃុំខ្វាវស្រុកសំរោងខេត្តតាកែវ ។ សមត្ថកិច្ចបានអោយដឹងទៀតថានៅមុនពេលកើតហេតុជងរងគ្រោះខាងលើបានមកចូលរួមមង្គល់ការមិត្តភគ្រនៅក្នុងភូមិទំនប់ឃុំត្រងិលស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងក្រោយបញ្ចប់ពិធីក៍បានត្រឡប់មកសម្រាក់នៅផ្ទះរបស់លោកគ្រូបង្រៀនឈ្មោះ(វ៉ាសំអាត)ដែលមានទីលំនៅខាងលើខណះដែលពួគគាត់បាននៅជជែកលេងជាមួយគ្នារហូតដល់ម៉ោង៩យប់ទើបនាំគ្នាចូលទៅសម្រាករៀងៗខ្លួន ។

លុះដល់ព្រឹកឡើងលោកគ្រូបង្រៀនឈ្មោះ(វ៉ាសំអាត)បានចូលទៅដាស់ដើម្បីទាន៉ជើងការណូតម៉ោង៨កន្លះស្រាប់តែឃើញជនរងគ្រោះបានដេកស្លាប់បាត់មិនដឹងស្លាប់ពីស្មាណានោះឡើយនិងមិនបានពីមូលហេតុអីនោះទេភ្លាមនោះមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគបាលមូលដ្ឋានចុះទៅធ្វើការត្រួតពិនិត្យភ្លាមៗផងដែរ ។ ក្រោយការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញនៃអធិការនគបាលស្រុកកំពង់លែងបានធ្វើការសន្និដ្ឋានជំហានតំបូងជនរងគ្រោះគាំងបេះដូងខណះដែលកំពង់ដេកទើបបណ្តាលអោយស្លាប់គ្មាននណាបានដឹងនោះឡើយ ។ បច្ចុប្បន៍សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការទំនាក់ទំនងទៅក្រុមគ្រួសាសពដើម្បីដឹកយកទៅរៀបចំធ្វើបុណ្យនៅឯស្រុកកំណើតៃខេត្តកាកែវ ៕  ជាវុត្ថា កំពង់ឆ្នាំងថ្ងៃទី២២តុលា២០១៧

IMG-20171022-WA0011

IMG-20171022-WA0008

IMG-20171022-WA0009

IMG-20171022-WA0014