កូនប្រុសរបស់អ្នកកាសែតដែលត្រូវគេសម្លាប់បដិសេធន៍មិនទទួយយកលុយសំណងរាប់លានអឺរ៉ូ

580

កូនប្រុសទាំង៣នាក់របស់អ្នកកាសែតម្នាក់ជំនាញខាងការសរសេរព៍ត័មានបែបស៊ើបអង្កេតហើយដែល បានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះរថយន្តនៅក្នុងទីក្រុងម៉ាល់តានោះបានបដិសធន៍មិនទទួលយកលុយសំណងជាង១លានអឺរ៉ូនោះទេ ប៉ុន្តែបានទាមទារឲ្យមានការស៊ើបអង្កេតច្បាស់លាស់ហើយនាំអ្នកទទួលខុសត្រូវយកមកកាត់ទោស។ ពួកគរក៏បានទាមទារឲ្យនាយករដ្ឋមន្ត្រីម៉ាល់តាលាលែងពីតំណែងផងដែរ។ អ្នកស្រីCaruanaបានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅពេលដែលអ្នកស្រីទើបតែចាកចេញពីផ្ទះនៅក្នុងទីក្រុងBidnjaកាលពីថ្ងៃចន្ទ័។ អ្នកស្រីតែងសរសេរព៍ត័មានបែបស៊ើបអង្កេតដែលមានលក្ខណៈរសើបបំផុត ហើយថ្មីៗនេះដែរអ្នកស្រីទើបតែសរសេរបង្ហោះតាមBlogដោយបានចោទប្រកាន់អ្នកនយោបាយមួយ ចំនួននៅក្នុងប្រទេសម៉ាល់តាថា បានប្រព្រឹត្តអំពើពុករលួយ៕

IMG_3020