ស្ត្រីម្នាក់មិនដឹងមកពីមូលហេតុត្រូវគេប្រទះស្លាប់ដោយអណ្តែតទឹក

24948

កំពង់ឆ្នាំង.៖ សាកសពស្ត្រីម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញស្លាបអណ្តែតទឹកទន្លេខាងក្រោយភូមិមិនឆ្ងាយពីផ្ទះនោះឡើយ ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទីថ្ងៃទី១៨តុលា២០១៧ម្សិលមិញនៅចំណុចខាងក្រោយភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។ នគបាលមូលដ្ឋានបានអោយដឹងថាស្ត្រីដែលរងគ្រោះដោយសាលង់ទឹកស្លាប់ខាងលើនេះមានឈ្មោះ(ក្រេនម៉ៅ)ភេទស្រីអាយុ៤៣ឆ្នាំមានទីលំនៅក្នុងភូមិថ្នល់ឈើទាលឃុំផ្លូវទូស្រុកកំពង់លែងហើយទើបនិងអូសផ្ទះទឹកមកស្នាក់នៅបឹងខាងក្រោយភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង៥ទៅ៧ថ្ងៃមុនពេលកើតហេតុប៉ុណ្ណោះ ។

គ្រួសាជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះបានអុំទូកទៅរកទិញឥវ៉ាន់ហើយបានបាត់ខ្លួនរហូតពេញមួយយប់ស្អែកឡើងទើបក្រុមគ្រួសាសាច់ញ្ញាតិអុំទូកដើររកនិងខ្លះទៀតមុជទឹករាវរកសពស្ត្រីរងគ្រោះតែមិនបានប្រទះឃើញនោះឡើយបើទួសជាខំប្រឹងប្រែងរកយ៉ាងណាក៍ដោយ ។ នៅរសៀលថ្ងៃទី១៨តុលា២០១៧ម្សិលមិញ ត្រូវបានបងប្អុនប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតនៅខាងត្បូងផ្ទះប្រមាណជា១០០ម៉ែត្រខណះដែលបានប្រទះឃើញភ្លាមៗខ្លះបានរត់ទៅរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានធ្វើការពិនិត្យកោសល្យវិច្ចយ័ថាស្ត្រីរងគ្រោះខាងលើនេះពិតជាស្លាប់ដោយសាលង់ទឹកស្លាប់ពិត្យប្រាកដ៍មែននិងបានប្រគល់អោយទៅខាងសាច់ញ្ញាតិគ្រួសាសពដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ។ គួបញ្ជាក់ផងដែរថារយះពេល៣ខែ៩ទៅ១០និងខែ១១ បណ្តាលអោយកើតមាន៧លើកបណ្តាលអោយមនុស្សស្លាប់ដោយសាលង់ទឹកកើតមានមាន៧នាក់ផងដែរ ។ ជាវុត្ថា កំពង់ឆ្នាំង ថ្ងៃទី២០តុលា២០១៧

FB_IMG_1508415356548

FB_IMG_1508415382738