បច្ចុប្បន្ននេះក្លឹប Chelsea ស្ថិតក្នុងសភាពលំបាកខ្លាំងក្រោយពីគេបានចាញ់ក្លឹបនៅបាតតារាង Crytal Palace កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ធ្វើអោយក្លឹបមួយនេះធ្លាក់ទៅលំដាប់ទី៦ក្នុងតារាង Premier League មាន9ពិន្ទុតាមពីក្រោយក្លឹបកំពូលតារាង Manchester City។ លោក Chris Sutton អ្នកវិភាគបាល់ទាត់បាននិយាយថា លោក Antonio Conte គ្រូបង្វឹកក្លឹប Chelsea អាចនឹងចាកចេញក្នុងពេលណាមួយ បើក្លឹបរបស់គាត់មិនបានឈរលំដាប់កំពូល Premier League ចង់ពង្រឹងក្លឹបនេះឡើងវិញ គេត្រូវតែពង្រឹងឡើងវិញតាមរយៈការទិញកីឡាករថ្មីៗ ហើយមិនចាំបាច់ចុះហត្ថលេខាទិញតែខ្សែប្រយុទ្ធ Morata ដូចសព្វថ្ងៃនេះទេ៕
