អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៩នាក់ ទៅតុលាការ!

1520

នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងថ្នាំញៀន ២៧កញ្ចប់(ប្រភេទម៉ាទឹកកក)។ ជនសង្ស័យប្រុសស្រីទាំង ០៩នាក់ នេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថបង្រ្កាបបាន រួមមាន៖

១/ ឈ្មោះ សុខ សេង ភេទប្រុស អាយុ ៣១ឆ្នាំ , ២/ ឈ្មោះ ភា សុខុម ហៅតឿ ភេទប្រុស អាយុ ២៩ឆ្នាំ , ៣/ ឈ្មោះ មឿន ចាន់រដ្ឋ ហៅពៅ ភេទប្រុស អាយុ ២៤ឆ្នាំ , ៤/ ឈ្មោះ ប្រាក់ ស្រីពៅ ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវកម្លាំងល្បាតអាវុធហត្ថ ខណ្ឌមានជ័យ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង០១:៤០នាទី រួម និងក្រាមពណ៍សថ្លា ០៦កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំណុចមុខក្លឹបសប្បាយ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
៥/ ឈ្មោះ ជឹម ស្រីលាប ភេទស្រី អាយុ ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង២២:៣០នាទី រួម និងក្រាមពណ៍សថ្លា ០២កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំណុចផ្លូវលំ ភូមិត្រពាំងកសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ

៦/ ឈ្មោះ ជឿង យ៉ាំងតេវ ភេទប្រុស អាយុ ៣០ឆ្នាំ , ៧/ ឈ្មោះ សំ សុជាតិ ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៦:៣០នាទី រួម និងក្រាមពណ៍សថ្លា ០១កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំណុចបណ្តោយផ្លូវជាតិលេខ០៥ មុខវត្តព្រែកព្នៅ ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ
ជនសង្ស័យទាំង ០៧នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧

៨/ ឈ្មោះ សុខ ផន ហៅយាយអែស ភេទស្រី អាយុ ៤៧ឆ្នាំ , ៩/ ឈ្មោះ យួន រ៉ា ហៅរុយ ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថ ខណ្ឌមានជ័យ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១:៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ក្រុមទី០៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

#PhnomPenhGRK

FB_IMG_1508418202857

FB_IMG_1508418207797

FB_IMG_1508418205111