សមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយវៃខ្នោះបុរសម្នាក់ពីបទបង្ករបួសស្នាម

843

(ខេត្តកណ្តាល)៖ កូនកត្តញូម្នាក់បានទាញកាំបិតផ្គាក់ដេញកាប់ឪពុកបង្កើតរបស់ខ្លួនពេលអ្នកជិតខាងជួយឃាត់បែរជាបង្ករបួសស្នាមដល់អ្នកដ៍ទៃ ។

ហេតុការណ៍ហឹង្សាដោយចេតនានេះបានកើតឡើងកាលពីវេលាម៉ោង18និង40នាទីល្ងាចថ្ងៃទី18ខែតុលាឆ្នាំ2017 នៅផ្ទះជនរងគ្រោះឈ្មោះរ៉េត.សុផលភេទប្រុសអាយុ40ឆ្នាំជនជាតិខ្មែរស្ថិតក្នុងភូមិព្រែកប៉ុល.ឃុំបន្ទាយដែក.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះពៅ.សម្បត្តិភេទប្រុសអាយុ26ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិ.ឃុំជាមួយជនរងគ្រោះ។សមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោងខាងលើជនសង្ស័យឈ្មោះពៅ.សម្បត្តិបានរករឿងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះហើយថែមទាំងឈ្លោះប្រកែកជាមួយឪពុកបង្កើតរបស់ខ្លួនឈ្មោះហេង.ពៅអាយុ58ឆ្នាំហើយឈានដល់ទាញកាំបិតផ្គាក់ដេញកាប់ឪពុកបង្កើត ។ ខណះពេលនោះធ្វើឲ្យឪពុកភ័យខ្លាចក៍រត់ទៅចូលផ្ទះឈ្មោះរ៉េត.សុផលនៅជិតខាងដើម្បីឱ្យជួយ តែកូនរមិលគុណរូបនោះគ្មានក្តីមេត្តដល់ឪពុកចូលទៅតាមដល់ក្រោមផ្ទះឈ្មោះរ៉េត.សុផលយាកាំបិតផ្គាប់បំរុងកាប់ទៅលើឪពុកតែត្រូវបានម្ចាស់ផ្ទះឈ្មោះរ៉េត.សុផលស្ទុះទៅឃាត់ចាប់កាំបិតប្រតាយប្រតប់គ្នាធ្វើឲ្យដងកាំបិតប៉ះត្រូវថ្ងាស់ឈ្មោះរ៉េត.សុផលដាច់ចេញឈាមក៍រត់ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បន្ទាយដែកចុះមកឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនាំយកមកប៉ុស្តិ៍សួរនាំ។

បន្ទាប់ពីសាកសួររួចជនសង្ស័យនិងវត្ថុតាងកាំបិតផ្គាក់ត្រូវនគរបាលប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចាត់ការបន្តតាមនីតិវិធីច្បាប់។

អ្នកជិតខាងនិយាយថាជនសង្ស័យប្រហែលជាញៀនថ្នាំហើយមើលទៅបានហ៊ានយកកាំបិតទៅកាប់ឪពុកបង្កើតបែបនេះ បើកុំតែបានម្ចាស់ផ្ទះជួយចាប់ឃាត់កំអីឪពុកប្រាកដជាស្លាប់ក្រោមផ្លែកាំបិតផ្គាក់មិនខាន ៕

2017-10-19-PHOTO-00000140

2017-10-19-PHOTO-00000142