បុរសមានទោសរំលោភកុមារបានចងកសម្លាប់ខ្លួននៅក្នុងគុក

4452

មិនខុសពីករណីខ្លះដែលបានកើតឡើនៅក្នុងប្រទេសខ្មែរយើងនោះទេ ប៉ុន្តែករណីមួយនេះកើតឡើងនៅ ក្នុងប្រទេសឥណ្ឌូស៊ីកាលពីថ្ងៃ១៧ខែតុលាកន្លងទៅនេះ។ តាមប្រភពThe Star onlineបានផ្សាយឲ្យដឹងថា៖ជនជាប់ចោទក្នុងករណីរំលោភកុមារឈ្មោះSuhaimi Rinaldiអាយុ៤០ឆ្នាំ ត្រូវបានគេឃើញស្លាប់នៅក្នុងបន្ទប់ឃុំឃាំងមួយកន្លែងនៅលើកោះJavaភាគខាងលិច។ គាត់បានប្រើក្រណាត់អាយកមកចងក។ ប៉ូលីសបានឃើញសាកសពគាត់ៅពេលដែលគេទៅកាន់ទីនោះដើម្បីនាំខ្លួន គាត់យកមកដំណើរការកាត់ក្តីនៅក្នុងតុលាការ។ បើតាមប៉ូលីសប្រចាំការនៅទីនោះបានឲ្យដឹងថាSuhaimi មានបំណងសម្លាប់ខ្លួនជាច្រើនលើកហើយដោយមានម្តងនោះគាត់បានព្យាយាមផឹកទឹកសាប៊ូអស់ជាច្រើនកំប៉ុង ប៉ុន្តែត្រូវបានជួយសង្គ្រោះទាន់។ មិនមានស្លាកស្នាមនៃការធ្វើទារុណកម្មទៅលើរាងកាយរបស់គាត់ទេ៕

IMG_2978