ប៉ូលីសថៃចាប់ថ្នាំញៀនប្រភេទម៉ាទឹកកកជាងកន្លះតោន

1428

កាសែតបាងកកប៉ុស្ត៍រាយការថា នៅថ្ងៃទី១៦ខែតុលាកន្លងទៅនេះប៉ូលីសថៃបានចាប់ថ្នាំញៀនប្រភេទ ម៉ាទឹកកកជាង៥០៨គីឡូក្រាមឬប្រមាណជាងកន្លះតោន ដែលមានតម្លៃជាង១ពាន់លានបាត។ប៉ូលីស ថៃប្រចាំខេត្តនគររាជសីមាបានដាក់កម្លាំងស្ទាក់ចាប់រថយន្តភីកអាប់មួយគ្រឿងដែលបើកចូលមកក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្រោយពីមានសេចក្តីរាយការណ៍ពីកម្លាំងបង្កប់រួចមក។ពេលជួបប៉ូលីសពួកគេបាន បើកគេចទៅផ្លូវផ្សេង ប៉ុន្តែនៅតែប៉ូលីសស្ទាក់ចាប់។

ឯអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។ប៉ុន្តែមិនបានប៉ុន្មានផងក៏មានរបាយការណ៍ថាអ្នកបើកបររថយន្តនោះត្រូវបានប៉ូលីសចាប់ខ្លួនហើយ។គេឈ្មោះKhomshingអាយុ៣០ឆ្នាំបានសារភាពថាពួករកស៊ីជួញថ្នាំញៀនបានជួលគាត់ឲ្យដឹកថ្នាំញៀន នេះពីខេត្តនគរភ្នំទៅកាន់ខេត្តនគររាជសីមាក្នុងមួយជើងតម្លៃ២០០០០បាតដោយគាត់មិនបានដឹងទាល់ តែសោះថានៅក្នុងកញ្ចប់នោះគឺជាថ្នាំញៀនបែបនេះទេ៕

IMG_2974