សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកូនក្មួយកម្មករនៅរោងចក្រផលិតស្បែកជើង Golden Prosper Foot wear

662

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី ប្រមាណជាង១ម៉ឺននាក់នៅតំបន់កំបូលផ្លូវជាតិលេខ៤ រួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចុះមកសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការនីដែលកំពុងធ្វើការនៅរោងចក្រផលិតស្បែកជើងនៃក្រុមហ៊ុន Golden Prosper Foot wear ដែលស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រោងចក្រនេះមានកម្មករកម្មការនីជាង ១,០០០នាក់។ Golden Prosper Foot wear គឺកាត់ដេរផលិតស្បែកជើងស្រ្តីទំនើបម៉ាកល្អៗ (Brand) ដូចជា M&s, ALDO, Bats, Tamaris, ZARA,TU,TESCO… សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។

សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាផ្សេងៗជាច្រើនជួយដល់បងប្អូនកូនក្មួយកម្មករនៅតាមរោងចក្រសហគ្រាសនានាអោយទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អៗ រួមទាំងការតម្លើងប្រាក់ខែ និងសេវាគាំពារសុខមាលភាពសង្គម ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីជួយលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនកូនក្មួយអោយកាន់តែធូរធារប្រសើរឡើង៕

22528182_1489394087775750_5349369270925112571_n

22491840_1489394491109043_5621866365916211438_n

22491605_1489394094442416_4006784128123924792_n

22549486_1489394091109083_4606802390081684774_n

22491922_1489394471109045_6779542156935184167_n

22528535_1489394271109065_873635866376628454_n