កណ្ដាល ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងដល់មហារជនទូរទៅ!បន្ទាប់ពីមានករណីប្ដីបាញ់ប្រហារសម្លាប់ប្រពន្ធជាតារាចម្រៀងThe Voice Cambodiaរួចបានបាញ់សម្លាប់ខ្លួនឯង បណ្ដាលឲ្យស្លាប់ទាំង២នាក់ នៅកណ្ដាលរាជធានីភ្នំពេញ! ដែលស្ថិតនៅក្នុងមន្ទីរពេទ្យសំរាកព្យាបាល វ៉ាយតាឡុងហ្គា ជាគ្លីនិកកែសម្ជស្ស ស្ថិតនៅក្បែរ ស្ថានីយទូរទស្សន៍អប្សរា តាមបណ្តោយផ្លូវ៣៦០កែងផ្លូវ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន!កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៦ខែតុលាឆ្នាំ២០១៧ព្រោះរឿងប្រចណ្ឌ។ ជាមួយគ្នានោះពលរដ្ឋដែលរស់នៅស្រុកព្រះស្ដេចបានឲ្យដឹងថា! ប្ដីសានស្រីឡៃដែលបានបាញ់សម្លាប់ប្រពន្ធរួចបាញ់ខ្លួនឯងនេះជាមន្ត្រីគយទិញឈ្មោះគេ ដែលមានប្រពន្ធដើមនិងកូន៤នាក់នៅស្រុកព្រះស្ដេច!រីឯសានស្រីឡៃជាប្រពន្ធទី២និងមានកូន២ជាមួយគ្នាទៀតផង។

ពលរដ្ឋនៅភូមិពានីឃុំល្វាស្រុកព្រះស្ដេចខេត្តព្រៃវែងបានឲ្យដឹងថា! ជនអត្តឃាតខាងលើដែលបានបាញ់សម្លាប់ប្រពន្ធទី២រួចបាញ់សម្លាប់ខ្លួនឯងនោះមានស្រុកកំណើតនៅក្នុងភូមិពានីនេះតែម្ដង!ព្រោះរឿងប្រចណ្ឌសានស្រីឡៃដាក់អ្នកផ្សេង។

ពោលគឺឈ្មោះដើមរបស់គាត់ឈ្មោះ ខៀវ ម៉ៅ ភេទប្រុសអាយុ៤៧ឆ្នាំ ប៉ុន្តែបានទិញឈ្មោះគេធ្វើជាមន្ត្រីគយ ដោយបានប្ដូរទៅជាឈ្មោះ ជ័យ រិន ភេទប្រុសអាយុ៤៩ឆ្នាំ។

ប្រភពពីអ៊ំប្រុសម្នាក់ដែលជាអ្នកជិតខាងបាននិយាយថាក្នុងភូមិនេះគេស្គាល់បុរសដែលបាញ់ខ្លួនឯងនោះជា គយម៉ៅ ហើយគយម៉ៅនេះមានទឹកចិត្តល្អដែរសម្រាប់អ្នកជិតខាងដោយជួយចេញថ្លៃភ្លើងរាល់ខែឲ្យអ្នកនៅជាប់របងផ្ទះចំនួន២គ្រួសារ! ហើយគាត់មានបងប្អូនចំនួន០៦នាក់ប្រុសទាំងអស់ ខ្លួនជាកូនពៅទី៦ ក្នុងចំណោមបងប្អូនទាំង៦នាក់ គឺមានការងារជាមន្ត្រីគយចំនួន៤នាក់។

ប្រភពបានឲ្យដឹងទៀតថា! គយ ម៉ៅ ជាកូនកំព្រាឪពុកម្ដាយតាំងពីចាប់កំណើតបានអាយុ៧ថ្ងៃ ពោលគឺឪពុកបានស្លាប់តាំងពីគយម៉ៅចាប់កំណើតក្នុងផ្ទៃ រីឯម្ដាយបានស្លាប់ដោយសាជម្ងឺនៅពេលដែលបង្កើត គយម៉ៅ បាន៧ថ្ងៃ។ នៅក្រោយពេលម្ដាយស្លាប់ភ្លាមៗគយម៉ៅ ត្រូវបានម្ដាយមីងយកមកចិញ្ចឹមឲ្យរៀនសូត្ររហូតដល់ពេញវ័យ គយម៉ៅ បានទៅដណ្ដឹងប្រពន្ធដើមសព្វថ្ងៃឈ្មោះ រដ្ឋា ដែលមានទីលំនៅឯឃុំកំពង់សឹង ស្រុកព្រះស្ដេច! មកទល់បច្ចុប្បន្ននេះឈ្មោះរដ្ឋា ជាប្រពន្ធដើម មានកូនពេញវ័យអស់ហើយដល់ទៅ៤នាក់ស្រី៣នាក់ កូនប្រុសម្នាក់សព្វថ្ងៃមានមុខរបរជាមន្ត្រីយោធា។

ប្រភពដដែលបានបន្តថា គយម៉ៅ បានស្គាល់នឹងយក សាន ស្រីឡៃ ជាប្រពន្ធទី២ជាលើកដំបូងនៅឯប៉ោយប៉ែតខេត្តបន្ទាយមានជ័យ! លុះក្រោយមកក៏បានស្រលាញ់នាងស្ទើតែភ្លេចប្រពន្ធដើម។ ក្នុងនោះគយម៉ៅ បានយិតយោងនិងលើកស្ទួយជីវភាពគ្រួសាររបស់ នាងសានស្រីឡៃតាំងពីរូបនាងនៅដើរច្រៀងតាមរង្គសាល និងតន្ត្រីសម័យតាម បុណ្យទាន ហើយក៏បំពេញបំណងនាងដោយចង់ក្លាយជាតារា។ ថែមទាំងបានជូននាងមកប្រលក្នុងកម្មវិធីThe Voice Cambodia របស់ទូរស្សន៍ហង្សមាសរហូតបានជាប់។ ពោលគឺបច្ចុប្បន្នគយម៉ៅមានកូនជាមួយនាងសានស្រីឡៃចំនួន២នាក់ប្រុសទាំង២ដោយកូនបងអាយុ៨ឆ្នាំនិងប្អូនអាយុ៦ឆ្នាំដែលមានផ្ទះនៅភ្នំពេញ។

បើតាមអ្នកភូមិខាងលើបាននិយាយថា គយ ម៉ៅ នេះចាប់តាំងពីយកប្រពន្ធទី២នេះមកគឺធ្វើឲ្យជីវភាពគាត់ថយចុះតាំងពីមានឡានទំនើបរហូតដល់ជិៈម៉ូតូដោយទិញម៉ូតូបានរយៈពេលពីទៅបីថ្ងៃក៏បានសម្រេចចិត្តធ្វើអត្តឃាតបាញ់សម្លាប់នាងនិងបាញ់ខ្លួនឯងតែម្ដង ព្រោះគិតថាខ្លួននិយាយណែនាំនាងសានស្រីឡៃលែងស្ដាប់ខ្លាចនាងបានទៅគេផុតពីរង្វង់ដៃខ្លួន។ ទោះបីជាយ៉ាងណាជំវិញការលើកឡើងខាងលើនេះភ្នាក់ងារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីក្រុមគ្រួសារសពគយម៉ៅ បានទេព្រោះនៅផ្ទះធ្វើបុណ្យឯស្រុកកំណើតនាភូមិពានាឃុំល្វានេះមិនឲ្យអ្នកកាសែតចូលក្នុងរបងនៃគេហដ្ឋានឡើយ៕ ដោយ៖សនសុភក្ដ័

fn-2017-10-16-18-57-28-0

 

IMG-20171017-WA0030

IMG-20171017-WA0029