កាលពីវេលាម៉ោង០៤:០០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ កម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការបង្រា្កប ជនសង្ស័យ០២នាក់ ជាចោរលួច(កាច់ ក ម៉ូតូ) នៅចំណុចមុខបន្ទប់ជួល ភូមិខ្វាវ សង្កាត់បឹងតាម៉ាត ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យ ដែលឃាត់ខ្លួនមាន៖

១/ ឈ្មោះ យ៉ន ភឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ២/ ឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបាន បន្ទាប់ពីពួកគេទាំង ០២នាក់ខាងលើ រួម និងបក្សពួក ០១នាក់ ទៀត ឈ្មោះ ចាន់ ថាន់ ភេទប្រុស បានធ្វើសកម្មភាព លួចកាច់ ក ម៉ូតូ ០១គ្រឿង ម៉ាក MSX ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1AE-4971 ចំណុចមុខបន្ទប់ជួល ភូមិខ្វាវ សង្កាត់បឹងតាម៉ាត ខណ្ឌដង្កោ ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូខាងលើបានសម្រេចហើយ ពួកគេបានយកទៅលាក់ទុកនៅផ្ទះលេខ០៥ ផ្លូវ១០៨BT ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និង បានដោះស្លាកចេញដើម្បីកុំឲ្យគេចំណាំបាន បន្ទាប់មកទៀត នៅវេលាម៉ោង១៨:៣០នាទី ថ្ងៃដដែល ជនសង្ស័យឈ្មោះ យ៉ន ភឿន និងបក្សពួកឈ្មោះ យ៉ា បានបន្តសកម្មភាពលួច ម៉ូតូ ០១គ្រឿងទៀត ម៉ាក គប់ នៅចំណុចហ្គេមបាញ់ត្រី ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនបាន ពួកគេទាំង ០២នាក់ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថ ឲ្យដឹងដូចគ្នាថា កាលពីវេលាម៉ោង០០:១០នាទី រំលងអាធ្រាត ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ពួកខ្លួន និងបក្សពួកឈ្មោះ ចាន់ ថាន់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក វីវ៉ា ពណ៍ខ្មៅ មិនចាំស្លាកលេខ ចេញពីផ្ទះ ឈ្មោះ យ៉ន ភឿន ក្នុងគោលបំណងដើរធ្វើសកម្មភាពលួច លុះដល់វេលាម៉ោង០២:០០នាទីរំលងអាធ្រាត ថ្ងៃដដែល ពួកខ្លួនបានជិះមកដល់ផ្ទះមួយក្បែរក្រុមហ៊ុន ស៊ីនទ្រី ក៏ឃើញម៉ូតូ ០១គ្រឿង ម៉ាក MSX ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1AE-4971 ទុកចតមុខផ្ទះ ដោយពុំឃើញមានម្ចាស់ ឳកាសល្អ ពួកគេបានធ្វើសកម្មភាពលួចកាច់ ក យកម៉ូតូនោះ តែម្តង ហើយបានជិះយកទៅទុកនៅផ្ទះឈ្មោះ យ៉ន ភឿន រហូតដល់វេលាម៉ោង០៥:០០នាទីព្រឹក ថ្ងៃដដែល ឈ្មោះ ចាន់ ថាន់ បានទៅយកម៉ូតូ ដែលលួចបានជិះ ដោយប្រាប់ជនសង្ស័យទាំង ០២នាក់ ខាងលើ ថាយកទៅលក់ ហើយជិះចេញបាត់រហូត។ បន្ទាប់មកពួកគេទាំង ០២នាក់ បានជិះដើររកឈ្មោះ ចាន់ ថាន់ នៅកន្លែងហ្គេមបាញ់ត្រី នៅម្តុំបឹងត្របែក តែឃើញតែម៉ូតូ ពេលនោះឈ្មោះ សេង ពិសិដ្ឋ បានជិះយកទៅទុកនៅផ្ទះវិញ លុះដល់វេលាម៉ោង១៨:៣០នាទី ថ្ងៃកើតហេតុ ឈ្មោះ យ៉ន ភឿន និងបក្សពួក ០១នាក់ទៀត ឈ្មោះ យ៉ា បានត្រលប់ទៅផ្ទះហ្គេមបាញ់ត្រីវិញ ហើយបានធ្វើសកម្មភាព លួចម៉ូតូ ០១គ្រឿងទៀត ៉ាកគប់ មិនចាំស្លាកលេខ ហើយពួកគេបានបន្តទៅជក់គ្រឿងញៀន បន្តទៀត។លុះដល់វេលាម៉ោង០៤:០០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ស្រាប់តែមានកម្លាំងសមត្ថកិច្ចអាវុធហត្ថ មកឃាត់ខ្លួនពួកគេទាំង ០២នាក់តែម្តង។ ពួកគេទាំង ០២នាក់ បានបញ្ជាក់ប្រាប់សមត្ថកិច្ចអាវុធហត្ថ ឲ្យដឹងទៀតថា បក្ខពួកខ្លួនដែលធា្លប់ ធ្វើសកម្មភាពលួចជាមួយគ្នា មានឈ្មោះ ចាន់ ថាន់ អាយុ ប្រហែល ៣៥ឆ្នាំ , ឈ្មោះ យ៉ា ភេទប្រុស អាយុ ប្រហែល ៣០ឆ្នាំ និងឈ្មោះ ឡាយ ភេទប្រុស អាយុ ប្រហែល ២៧ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមច្បាប់។
#PhnomPenhGRK

22339105_840654799442684_3512873974530080760_o

22448652_840654802776017_5787197712813353861_n