(កណ្តាល)៖បុរសវ័យចំណាស់ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដើរឆ្លងថ្នល់ត្រូវរថយន្តបើកកៀរកាលពីវេលាម៉ោង5និង30នាទីល្ងាចថ្ងៃទី12ខែតុលាឆ្នាំ2017នៅលើកំណាត់ផ្លូវកៅស៊ូលេខ14ត្រង់ចន្លោះគីឡូម៉ែត្រលេខ18.19ស្ថិតក្នុងភូមិពាមរាំងលើ.ឃុំពាមរាំង.ស្រុកលើកដែក.ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះឌន.ឌឺមភេទប្រុសអាយុ60ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិ.ឃុំកើតហេតុបានរងរបួសធ្ងន់ត្រូវក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ចំណែករថយន្តបង្កម៉ាកហុី.យ៉ាន់ដាយក្បាលព៏ណស.ទ្រុងព៏ណខៀវពាក់ស្លាកលេខភ្នំពេញ.3A.4001បើកបរដោយឈ្មោះង្វៀង.យាុំងញ៉ាងភេទប្រុសអាយុ31ឆ្នាំជនជាតិវៀតណាមមុខរបរអ្នកទិញឫលក់អេតចាយមានទំលំនៅបច្ចុប្បន្នភូមិបឹងកណ្តាល.ឃុំខ្ពបអាទាវ.ស្រុកលើកដែកត្រូវពលរដ្ធឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចយកទៅសួរនាំ។

ប្រភពព៌តមាននិយាយថាមុនពេលកើតហេតុគេឃើញរថយន្តបើកបរក្នុងទិសដៅពីអ្នកលឿងទៅក្អមសំណដោយល្បឿនលឿនមធ្យម!លុះមកដល់ចំណុចខាងលើក៍បានទៅកៀរជនរងគ្រោះដែលកំពុងដើរឆ្លងផ្លូវបណ្តាលឲ្យដួលបោកទៅនឹងថ្នល់កៅស៊ូរងរបួសធ្ងន់តែម្តង។ ក្រោយទទួលបានព៌តមានភ្លាមសមត្ថកិច្ចនគរបាលជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ចុះអន្តរាគមន៍និងធ្វើការវាស់វែងចាត់ការតាមនីតិវិធី៕ ដោយ ៖ សុឹម.សាន់

2017-10-13-PHOTO-00000110

2017-10-13-PHOTO-00000112