(ខេត្តព្រៃវែង)៖ មាន់រស់និងជើងមាន់ជាង៧តោនត្រូវបានក្រុមឈ្មួញខិលខូចលួចនាំពីវៀតណាមដោយខុសច្បាប់ចូលមកលក់នៅទីផ្សារស្រុកខ្មែរតាមច្រកម៉ឺនជ័យត្រូវបានមន្ត្រីអាវុធហត្ថខេត្តព្រៃវែងស្ទាក់ចាប់បាននៅវេលាម៉ោង០១ថ្ងៃត្រង់ថ្ងៃទី១២ខែតុលាឆ្នាំ២០១៧ នៅចំណុចភូមិជោរទី២ឃុំក្រញូង ស្រុកកំចាយមារខេត្តព្រៃវែង។

2017-10-13-PHOTO-00000108

លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែងបានឲ្យដឹងថា កំលាំងរបស់លោកសហការជាមួយជំនាញបសុពេទ្យខេត្ត ធ្វើការឃាត់រថយន្ត០១គ្រឿងម៉ាក់ ហុីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C.5488 នៅចំនុច ភូមិខាងលើដែលបានដឹកមាន់រស់និងជើងមាន់ខុសច្បាប់ចេញពីប្រទេសវៀតណាមតាមច្រកមុឺនជយ័ ឆ្ពោះទៅភ្នំពេញ។

សូមបញ្ជាក់ថា រថយន្តខាងលើផ្ទុកមាន់រស់ចំនួន១៦០០ក្បាលរួចបង្កប់ជើងមាន់ចំនួន៤៧០កេះមានទម្ងន់៧០៥០គីឡូក្រាម។

លោក ចិន វិសាល ប្រធានការិយាល័យពសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រៃវែងបានឲ្យដឹងថា មាន់រស់និងជើងមាន់ទាំងនោះត្រូវបានឈ្មួញនាំចូលឆ្លងដែនតាមច្រកម៉ឺនជ័យដោយមិនមានលិខិតស្នាមអីទេ ។

លោក ចិន វិសាល បានបញ្ជាក់ទៀតថា ចំពោះជើងមាន់ជាង៧០០០គីឡូត៌ក្រាមយកទៅពិសោធតាមបទដ្ឋានបច្ចេកទេសបើពិនិត្យឃើញថាខូចគុណភាពនោះនឹងយកទៅកំទេចចោល តែបើមិនខូចគុណភាពទេយើងនឹងធ្វើការពិន័យតាមច្បាប់៕ ដោយ ៖ សហការី

2017-10-13-PHOTO-00000107

2017-10-13-PHOTO-00000111

2017-10-13-PHOTO-00000106