(កណ្ដាល):កាលពីថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ ២០១៧វេលាម៉ោង៤:៥៩នាទីល្ងាចមានហេតុការណ៏គួរឲ្យភ្ញាក់ផ្អើលនិងកកស្ទះមួយបានកើតឡើងនៅចំណុចភូមិតាក្ដុលខាងត្បូងសង្កាត់តាត្ដុលក្រុងតាខ្មៅខេត្តកណ្ដាល។ ហេតុការណ៏នេះគឺបណ្ដាលមកពីរដើមឈើដែលដាក់តាំងលក់នៅតាមចញ្ចើមថ្នល់ បណ្ដោយផ្លូវជាតិលេខពីរបានរលំកាត់ទទឹងផ្លូវបណ្ដាលឲ្យអ្នកធ្វើដំណើរពីរអ្នកម្ដាយនិងកូនរងរបួស។

IMG-20171011-WA0056

ប្រភពបានប្រាប់ភ្នាក់ងារយើងឲ្យដឹងថាជនរងគ្រោះទីមួយមានឈ្មោះមឿន សាវីអាយុ៥៨ឆ្នាំត្រូវជាម្ដាយរបួសស្រាលទី២ឈ្មោះម៉ាក់ថារិទ្ធអាយុ២៨ឆ្នាំត្រូវជាកូនរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយរបស់កងរាជអាវុធហត្ថខេត្តកណ្ដាលដឹងទៅសង្រ្គោះនៅមន្ទីពេទ្យជ័យជំនះអ្នកទាំងពីររស់នៅភូមិស្រីស្នំសង្កាត់ព្រែកកំពិសខណ្ឌដង្កោរាជធានីភ្នំពេញ ហេីយជិះម៉តូមាកធូរដេរពាក់ស្លាកលេខភ្នំពេញ1FX.05.12។ រីឯម្ចាស់ដើមឈើដែលរលំនោះមានឈ្មោះមឿន សុភីអាយុ៣២ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើដើមឈើដែលរំលំជាប្រភេទឈើគីនីនមានកំពស់១០ម៉ែត្រហើយទំហំប្រហែល២អោមដែលដាក់តាំងលក់។

ប្រភពបានបន្ដទៀតថានៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៧វេលាម៉ោង៤:៥៩នាទី ល្ងាចជនរងគ្រោះបានធ្វើដំណើរតាមចេញពីផ្សារតាខ្មៅ ដោយបានជិះម៉ូតូម៉ាធូដេរទិសដៅពីជីេងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើក៏ត្រូវដើមឈើនោះ រលំដួលកាត់ពីមុខធ្លាកចំក្បាលបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរករណីនេះដែរម្ចាស់ដើមឈើហើយនិងជនរងគ្រោះបានសំរបសំរួលគ្នានៅនឹងមន្ទីពេទ្យ ជ័យជំនះ ដោយពុំឲ្យរំខានដល់សមត្ថកិច្ចឡើយ។

គួរបញ្ចាក់ផងដែរថាការដាក់តាំងលក់ដើមឈើនៅនៅតាមបណ្ដោយផ្លូវជាតិលេខ២គិតចាប់ពីរសង្កាត់ព្រែកឬស្សីមកដល់សង្កាត់តាក្ដុលកន្លែងខ្លះដាក់តាំងលក់មកលើផ្លូវអ្នកដំណើរខ្លះទៀតដាក់តាំងដើមឈើធំនៅពីរក្រោមខ្សែកាបដែលជាកត្តាដែលបង្ករឲ្យមានការផ្ទុះសេរខ្សែរភ្លើងជារឿយបងប្អូនប្រជាពលរដ្ឋបានសំណូមពរដល់អជ្ញាធរក៏ដូចជាអ្នកលក់ ដេីមឈីេ ទាំងអស់សូមមេត្តាចូលរួមរក្សាសណ្ដាប់ធ្នាប់តាមដងផ្លូវកុំឲ្យបាត់បង់សោភណ៏ភាពនិងបង្ករភាពគ្រោះថ្នាក់ចរាចរណ៍ជាយៈថាហេតុ ដូចករណីខាងលើនេះទៀត ៕ ដោយ៖ សនសុភក្ដ័

IMG-20171011-WA0055

IMG-20171011-WA0071