(ព្រៃវែង)៖ ឈ្មួញចាក់ដីរំលោភយកចំណីផ្លូវនិងស្ទឹងដោយសំអាងថា!បានទិញពីអភិបាលរងស្រុកពារាំងជាង១ម៉ឺនដុល្លារ ពលរដ្ឋនៅភូមិជ្រៃឃុំរាបស្រុកពារាំងខេត្តព្រៃវែង!បម្រុងផ្ទុះការតវ៉ាមួយបន្ទាប់ពីមាននាយទន់ជាថៅកែ(ខារ៉ាអូខេ)ម្នាក់បានជួលគ្រឿងចក្រមកចាក់ដីរំលោភយកដីចំណីផ្លូវសាធារណៈមាត់អូរ!នៅជាប់ខាងជើងគល់ស្ពានជ្រៃ! ដោយសំអាងថាខ្លួនបានទិញដីនេះពីលោក អ៊ុម វណ្ណធឿន អភិបាលរងស្រុកពារាំងក្នុងតម្លៃជាង១ម៉ឺនដុល្លារ។

WhatsApp Image 2017-10-12 at 3.16.34 PM

លោក សៀន ហុង ជាពលរដ្ឋរស់នៅក្បែរនោះបានឲ្យដឹងថា! ដីដែលគេកំពុងចាក់រំលោភយកនោះគឺពិតជាដីសាធារណៈយ៉ាងពិតប្រាកដ! តែបានផ្អាកចាក់រយៈពេលបីថ្ងៃហើយព្រោះមេឃភ្លៀងថែមទាំងបាក់ដីចូលស្ទឹងទៀត! ហើយទង្វើបែបនេះធ្វើឲ្យពលរដ្ឋអស់ជំនឿលើអាជ្ញាធរ ព្រោះមានលោក អភិបាលរងស្រុកម្នាក់បានឃុបឃិតគ្នាជាមួយអតីតស្មៀនឃុំរាប ក្នុងការទិញលក់ដីសាធារណៈរួចក៏លក់បន្តឲ្យមកថៅកែខារ៉ាអូខេឈ្មោះ ណាន ដែលគេចាក់ដីក្នុងគោលបំណងពង្រីកធ្វើកន្លែងលក់ស៊ុបនិងសាច់អាំងនៅមាត់ទឹក។

ប្រភពដដែលបញ្ជាក់ថា ដីនេះលោកក៏បានបរិចាគឲ្យចំនួន៤ម៉ែត្រផងដែរ ក្រោយពេលលោក អ៊ុម វណ្ណធឿន អភិបាលរងស្រុកពារាំង ប្ដឹងលោកចំនួន២លើក។

លោកបន្តថា!ដំបូងឡើយលោក ខុម អតីតស្មៀនឃុំរាប ពុំមានដីនៅចំណុចនោះទេដោយឈ្មោះនេះ ឃើញដីរដ្ឋទំនេរក៏លួចធ្វើលិខិតកាន់កាប់ ក្រោយមកទៀតបានលក់បន្តឲ្យលោក អ៊ុម វណ្ណធឿន អភិបាលរងស្រុកពារាំង។

ពោលគឺនៅពេលថ្មីៗនេះលោក អភិបាលរងស្រុកបានលក់ដីនោះបន្តឲ្យទៅឈ្មោះ ណាន ដែលជាថៅកែខារ៉ាអូខា(ជំនោមករា)។ ហើយថៅកែរូបនោះបានជួលគ្រឿងចក្រមកចាក់ដីរំលោភមកលើចំណីផ្លូវនិងរំលោភចូលទៅមាត់ស្ទឹងម៉ាលិចទៀតផង ជាហេតុធ្វើឲ្យពលរដ្ឋក្នុងភូមិរិៈគន់គ្រប់ៗគ្នា ៕ ដោយ៖ សុីថា

 

WhatsApp Image 2017-10-12 at 3.09.39 PM

WhatsApp Image 2017-10-12 at 3.16.34 PM