តាមកាសែតThe Starចេញផ្សាយនៅថ្ងៃ១១ខែតុលាបានឲ្យដឹងថា ស្រីវ័យក្មេងម្នាក់អាយុ១៦ឆ្នាំបាន មកប្តឹងប៉ូលីសថារូបនាងត្រូវបានប្តីប្រពន្ធនៃគ្រួសារមួយចាប់រំលោភនៅពេលដែលនាងនិងមិត្តប្រុសរបស់នាងបានមករស់នៅជាមួយពួកគាត់។ នាងនិងមិត្តប្រុសអាយុ១៨ឆ្នាំបានមករស់នៅនិងជួយលក់ដូរថ្នាំ ពេទ្យជាមួយប្តីប្រពន្ធនេះដែលរស់នៅក្នុងខេត្តBandar Teknologi Kajangនៃប្រទេសម៉ាឡេស៊ី។

នាងបានរាយការណ៍ប្រាប់ប៉ូលីសទៀតថា រូបនាងត្រូវបុរសជាប្តីចាប់រំលោ ភស្ទើរលស់ពេលតិចណាស់ ហើយពេលខ្លះនាងត្រូវគេចាប់បង្ខំឲ្យធ្វើឧរ៉ាល់សិចជាមួយប្រពន្ធបុរសនោះ ទៀតផង។ចំណែកមិត្តប្រុសរបស់នាងវិញត្រូវគេវាយធ្វើបាបជារៀងរាល់ថ្ងៃ។មិត្តប្រុសនិងរូបនាងទើប តែបានលួចរត់រួចពីក្រញាំបិសាចតណ្ហានៃគ្រួសារនេះកាលពីដើមខែតុលានេះហើយរត់មកប្តឹងប៉ូលីសតែ ម្តង។គួរបញ្ជាក់លើរូបរាងកាយនាងមានរបួសពេញខ្លួន៕

IMG_2849