កាន់តែក្តៅស្លឹកត្រចៀកហើយ….តាមកាសែតThe Starបានផ្សាយនៅថ្ងៃនេះថា តុលាការកំពូលក្នុងប្រទេសឥ ណ្ឌាបានចេញសេចក្តីសម្រេចជាផ្លូវការហើយថា រាល់ការរួមភេទណាមួយ ក៏ដោយជាមួយកុមារសុទ្ធតែជាអំពើល្មើសច្បាប់ទាំងអស់ ទោះបីជាបុរសនោះបានរៀបការជាមួយកុមារ នោះក៏ដោយគឺមិនអាចគេចរួចពីការដាក់ទណ្ឌកម្មឡើយ។

នៅក្នុងប្រទេសឥណ្ឌាស្រីដែលអាចរៀបការ បានដោយស្របច្បាប់ត្រូវមានអាយុ១៨ឆ្នាំ។ ប៉ុន្តែជារៀងរាល់ឆ្នាំមានកុមារីរាប់លាននាក់ត្រូវបានចាប់ប ង្ខំឲ្យរៀបការហើយភាគច្រើនបំផុតកើតនៅក្នុងតំបន់ឆ្ងាយដាច់ស្រយាល និងក្រីក្រ។កន្លងមកតាមច្បាប់ នៃប្រទេសឥណ្ឌា គេមិនបានចាត់ចូលជាអំពើរំលោភសេពសន្ធវៈទេប្រសិនបើអ្នកណាម្នាក់រួមភេទជាមួយកុមារីក្រោយពីពួកគេបានរៀបការជាមួយនាងហើយនោះ។

ពេលនេះច្បាប់ថ្មីបានតម្រូវឲ្យប៉ូលីសមាន សិទ្ធចាប់ខ្លួនអ្នកណាក៏ដោយដែលរៀបការជាមួយមនុស្សស្រីក្រោមអាយុ១៨ឆ្នាំដែលមានន័យថានោះគឺ ជាអាពាហ៍ពិពាហ៍ចាប់រំលោភកុមារីដែលច្បាប់មិនអត់អោនឲ្យឡើយ៕

IMG_2845