យោងតាមកាសែតបាងកកប៉ុស្ត៍ផ្សាយឲ្យដឹងថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រប៊ូតានព្រះនាម Jigme Khesar Namgyl Wangchuckនិងព្រះមហេសីព្រះនាងJetsun Pemaនឹងយាងចូលរួមនៅក្នុងព្រះរាជពិធីបូជាសពព្រះចៅភូមិពលអាឌុលយ៉ាតេជ អតីតព្រះមហាក្សត្រថៃដែលគ្រោងធ្វើនៅថ្ងៃទី២៦ខែតុលានេះ។ព្រះអង្គនឹងយាងទៅធ្វើព្រះរាជទស្សនកិច្ច៣ថ្ងៃនៅក្នុងប្រទេសថៃ។តាមការគ្រោងទុក ព្រះរជ្ជទាយាទAkishinoនិងម្ចាស់ក្សត្រីKikoនៃព្រះរាជាណាចក្រជប៉ុនក៏នឹង យាងចូលរួមនៅក្នុងព្រះរាជពិធីនោះដែរប៉ុន្តែក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះគឺចំថ្ងៃបុណ្យធំតែម្តង៕

IMG_2842