កាសែតបាងកកប៉ុស្ត៍បានផ្សាយនៅថ្ងៃ១១ខែតុលានេះថា ជនជាតិថៃត្រូវបានគេមានការសង្ស័យថាមាន ការទាក់ទិនទៅនឹងការរត់ពន្ធថ្នាំញៀនមេថាំហ្វេតាមីន៣,៩តោនពីតំបន់ត្រីកោណមាសទៅកាន់ប្រទេស អូស្ត្រាលីកាលពីខែមុននេះ។មន្ត្រីត្រួតពិនិត្យថ្នាំញៀនរបស់ថៃបាននិយាយថា៖បើតាមព៍ត័មានពីប្រទេសអូស្ត្រាលីគឺថាថ្នាំញៀនទាំងអស់នេះ ត្រូវបានគេរត់ពន្ធចេញមកពីតំបន់ត្រីកោណមាសដែលជាប់ព្រំដែននៃប្រទេសថៃ តាមផ្លូវសមុទ្រហើយនាំយកទៅកាន់ប្រទេសអូស្ត្រាលី។

ជនជាតិថៃដែលស្ថិតក្នុងបញ្ជីសង្ស័យនេះក៏មានមុខរបរជាអ្នកផលិតថ្នាំញៀនហើយជាអ្នកដែលមានទំនាក់ទំនងយ៉ាងជិតស្និទទៅកាន់តំបន់ត្រីកោណមាស។ថ្នាំ្ញញៀនខ្លះត្រូវបានគេលាក់ទុកនៅក្នុងដបទឹកតែLabelleដែលជាតែមានប្រជា ប្រិយ៍បំផុតនិងមានលក់ស្ទើរគ្រប់ផ្សារទំនើបនៅក្នុងប្រទេសថៃ។

IMG_2841