ក្នុងមួយថ្ងៃៗនៅលើលោកយើងនេះ មានស្រីៗប្រមាណ២០ ០០០នាកបានរៀបការដោយខុសច្បាប់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងាសារព៍ត័មានReutersកាលពីថ្ងៃទី១១ខែតុលាឆ្នាំ២០១៧នេះ។ក្នុង នោះក្មេងស្រីដែលមិនទាន់គ្រប់អាយុជាច្រើននាក់ត្រូបានចាប់ឲ្យរៀបការក្រោមរបាំងប្រពៃណី ហើយដែលហេតុការណ៍នេះបានកើតមាននៅក្នុងប្រទេសជាច្រើន។

តាមរបាយការណ៍របស់World Bankនិងអង្គការGlobal Charity Save The Childrenឲ្យដឹងថាក្នុងមួយឆ្នាំៗមានកុមារី៧,៥លាននាក់ បានរៀបការនៅក្នុងប្រទេសជាច្រើន ហើយដែលប្រទេសខ្លះក៏មានច្បាប់ហាមឃាត់មិនឲ្យរៀបការបែប នេះដែរ។នៅអាហ្រ្វិកខាងលិចនិងអាហ្រ្វិកកណ្តាលកើតមានករណីនេះច្រើនជាងគេបង្អស់នៅក្នុងពិភពលោក។ជាក់ស្ដែងក្នុងមួយឆ្នាំៗមានកុមារីប្រមាណ១,៧លាននាក់បានរៀបការដោយខុសច្បាប់៕

IMG_1249