ដោយបានចាប់កំណើតជាក្មេងប្រុសម្នាក់រស់នៅក្នុងតំបន់ក្រីក្រមួយនៃប្រទេសនេប៉ាល់ ម៉ូនីកាសាហ៊ីមិន ដែលនឹកស្រមៃថាថ្ងៃណាមួយខ្លួនគេនឹងបានក្លាយទៅជាកូនក្រមុំ ក្លាយទៅប្រពន្ធរបស់បុរសម្នាក់ និងក្លាយជាកូនប្រសារស្រីនៅក្នុងគ្រួសារណាមួយទាល់តែសោះឡើយ។ ប៉ុន្តែមនុស្សវ័យ៤០ឆ្នាំរូបនេះ បានបង្កើតឲ្យមានរឿងរ៉ាវជាប្រវត្តិសាស្ត្រមួយនៅក្នុងប្រទេសនេប៉ាល់។

បុរសដែលបានកែភេទជាលើកដំបូងបំផុតនៅក្នុងប្រទេសនេប៉ាល់នេះ ត្រូវបានមន្ត្រីក្នុងស្រុកចេញលិខិតអនុញ្ញាតឲ្យរៀបការជាផ្លូវការ ជាមួយបុរសម្នាក់ដោយស្របច្បាប់ បើទោះបីជាប្រទេសនេះមិនមានច្បាប់អនុញ្ញាតឲ្យមនុស្សដែលមាន ភេទដូចគ្នារៀបការជាមួយគ្នាក៏ដោយ។ដំបូងឡើយម៉ូនីកាសាហ៊ីចេះតែបារម្ភថាសាច់ញាតិខាងប្តីរបស់ គាត់នឹងមិនស្វាគមន៍ឲ្យគាត់ដែលជាបុរសកែភេទជាស្រីបានចូលទៅរស់នៅក្នុងគ្រួសារនេះទេ ។ ផ្ទុយទៅវិញពួកគេបានទទួលគាត់ដោយរាក់ទាក់ ក្នុងថានៈជាគ្រួសារពេញសិទ្ធ ហើយដែលរឿងនេះ ស្ទើរតែមិនធ្លាប់កើតមានទាល់តែសោះនៅក្នុងប្រទេសនេប៉ាល់ដែលកាន់ប្រពៃណីតឹងរ៉ឹងបំផុតនោះ៕

IMG_2833