ភ្នំពេញ ៖ អគ្គិសនីកម្ពុជាបានចេញសេចក្តីជូនដំណឹងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតាមតំបន់និងពេលវេលាដូចជា៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក ដល់ម៉ោង១៧រសៀល នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីៈ ទី១ តំបន់ភ្លើងលេខPT០៣៧ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ, ទី២ តំបន់ភ្លើងលេខ P892 ស្ថិតនៅក្នុងសង្កាត់ គោករកា ខណ្ឌព្រែកព្នៅ, ទី៣ តំបន់ភ្លើងលេខ ប.ត១០១៦, P1464 ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីៈ ១ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិល្វា, ភូមិព្រៃស្ពឺ ភូមិស្រែជំរៅ, ភូមិព្រៃកំបុត, ភូមិដំណាក់ត្រយឹង, ភូមិកប់គង, ភូមិក្រាំងដូនទៃ និងភូមិព្រៃសណ្តែក ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទី២ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិក្បាលដំរី២, ភូមិចំការឪឡឹក២, ភូមិព្រៃសាលា, ភូមិកាកាប, ភូមិត្រពាំងជ្រៃ ក្នុងសង្កាត់កាកាបទី២ ភូមិព្រៃទា, ភូមិព្រៃជីសាក់, ភូមិត្រពាំងពោធិ៍, ភូមិជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ភូមិត្រពាំងក្រសាំង, ភូមិត្រពាំងទា, ភូមិជង្រុក ក្នុងសង្កាត់ត្រពាំងក្រសាំង ភូមិសំរោង, ភូមិស្រែរាជ្ជៈ, ភូមិចាក់ជ្រូក, ភូមិគោកព្រេជ, ភូមិអករំដួល ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ទី៣ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិកន្ទោកត្បូង, ភូមិកន្ទោងជើង, ភូមិអង្គ, ភូមិព្រៃបឹង, ភូមិស្ងួនពេជ្រ, ភូមិត្រពាំងគល់, ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងទី៤ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជើងឯក ចាប់ពីសង្កាត់ដង្កោ រហូតដល់សង្កាត់ព្រែកកំពឹស ក្នុងខណ្ឌដង្កោ។

ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១៧រសៀល នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីៈ ទី១ តំបន់ភ្លើងលេខ ប.ត២២១ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ទី២ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិសំរោងទាវ, ភូមិក្រាំងអង្រង ក្នុងសង្កាត់ក្រាំងធ្នង់, ភូមិត្រពាំងរាំង, ភូមិសំរោង, ភូមិសែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទី៣ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិក្រុងថ្មី, ភូមិត្រពាំងស្វាយ ភូមិដីថ្មី, ភូមិដំណាក់, ភូមិគោកឃ្លាង, ភូមិច្រេស ក្នុងសង្កាត់គោកឃ្លាង ភូមិភ្នំពេញថ្មី ភូមិបាយ៉ាប, ភូមិទំនប់ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៤ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិក្បាលដំរី, ភូមិចំការឪឡឹក, ភូមិកាកាប, ក្នុងសង្កាត់កាកាបទី២ ភូមិព្រៃទា, ភូមិព្រៃជីសាក់, ភូមិត្រពាំងពោធិ៍, ភូមិព្រៃព្រីង, ភូមិថ្នល់បំបែក, ភូមិជម្ពូវ័ន, ភូមិអង្គ, ភូមិអូរដឹម ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

និងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩ ដល់ម៉ោង១៦រសៀល នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីៈ ទី១ តំបន់ភ្លើងលេខPT៨៨៣ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ទី២ តំបន់ភ្លើងលេខP៥២៣, ប.ត៧៥២ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទី៣ តំបន់ភ្លើងលេខ P៨៧៦, P១២៣៨ ស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ទី៤ តំបន់ភ្លើងលេខ ប.ត១០៧១, P១៥៣៦, P១៥៣៧ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងទី៥ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់កាកាបទី២ សង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង សង្កាត់កំបូល សង្កាត់សំរោងក្រោម សង្កាត់ស្នោរ សង្កាត់កន្ទោក ក្នុងខណ្ឌពោធិ៍សែនជ័យ ៕

FB_IMG_1507713523459