ភ្នំពេញ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ កម្លាំងល្បាតមូលដ្ឋាន អាវុធហត្ថខណ្ឌទួលគោក បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ជាបន្តបន្ទាប់គ្នា ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៍សថ្លា ១១កញ្ចប់(ប្រភេទម៉ាទឹកកក)។ ជនសង្ស័យដែលបង្ក្រាបបានមាន៖

១/ ឈ្មោះ លាង ស៊ីម ភេទប្រុស អាយុ១៧ឆ្នាំ រួម និងក្រាមពណ៍សថ្លា ១០កញ្ចប់(ប្រភេទម៉ាទឹកកក) ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១៤:៤០នាទី នៅចំណុច ប្លុករោងចក្រឆ្នាំង ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក
២/ ឈ្មោះ ចាន់ ថៃ ភេទប្រុស អាយុ ២៧ឆ្នាំ , ៣/ ឈ្មោះ សាង វិន ភេទប្រុស អាយុ ២៧ឆ្នាំ , ៤/ ឈ្មោះ ជុំ ចាន់វិច្ឆិកា អាយុ ២១ឆ្នាំ រួម និងក្រាមពណ៍សថ្លា ០១កញ្ចប់(ប្រភេទម៉ាទឹកកក) ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ២៣:៣០នាទី នៅចំណុច ផ្លូវ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក

បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

#PhnomPenhGRK

FB_IMG_1507707929664

FB_IMG_1507707931702

FB_IMG_1507707933729

FB_IMG_1507707939141