ភ្នាក់ងារជនភៀសខ្លួនUNបានធ្វើការប្រកាសអាសន្នហើយចំពោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងហ្វូងៗបាននាំគ្នារត់សម្រុកចេញពីប្រទេសមីយ៉ាន់ម៉ា។ គ្រាន់តែក្នុងថ្ងៃចន្ទ័តែមួយថ្ងៃប៉ុណ្ណោះមានជនភៀសខ្លួនដល់ទៅ១១០០០នាក់ បានរត់ឆ្លងដែនចូលមកប្រទេសបង់ក្លាដេស។ ថ្លែងនៅឯទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារមន្ត្រីUNបានបញ្ជាក់ថា មានជនភៀសខ្លួនថ្មីៗធ្វើដំណើរលើចម្ងាយផ្លូវដ៏ឆ្ងាយដើម្បីមករកទីសុវត្ថិភាព។

កាលពីសប្តាហ៍មុនក្នុងមួយថ្ងៃៗមានជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ២០០០នាក់បានធ្វើដំណើរឆ្លងកាត់ព្រំដែនពីប្រទេសមីយ៉ាន់ម៉ាចូលមកប្រទេសបង់ក្លាដេស។ ពួកអ្នកដែលមកដល់ថ្មីនេះភាគច្រើនមានជម្ងឺធ្ងន់ធ្ងរជាប់ខ្លួន៕

IMG_2826