ពួកHackersរបស់កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាបានលួចយកឯកសារទិន្ន័យេបស់កូរ៉េខាងត្បូងដែលនៅក្នុងនោះក៏មានទាំងឯកសារប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតីគីម ជុងអ៊ុនផង។ ព៍ត័មាននេះត្រូវបានទម្លាយចេញមកពីក្រសួងការពារជាតិកូរ៉េខាងត្បូង។

ឯកសារនេះរួមមានទាំងផែនការណ៍ធ្វើសង្គ្រាមក្នុងពេលមានអាសន្ន ដែលគូសវាសដោយអាមេរិកនិងកូរ៉េខាងត្បូងហើយក៏មានទាំងរបាយការណ៍របស់មេបញ្ជាការជាន់ខ្ពស់នៃប្រទេសទាំង២ទៀតផង។ការលួចនេះទំនងជាកើតឡើងនៅក្នុងខែកញ្ញាឆ្នាំមុន។ កាលពីខែឧសភាឆ្នាំ២០១៧ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបង្ហើបព៍ត័មានថា ទិន្នន័យឯកសារសម្ងាត់ត្រូវគេលួចហើយបានដាក់ការសង្ស័យទៅលើប្រទេសកូរ៉េខាងជើង។ ប៉ុន្តែរដ្ឋឯកោរមួយនេះបានធ្វើការបដិសេធន៍៕

IMG_2820

IMG_2821