កន្លងទៅនេះអាជ្ញាធរខេត្តXinjiangបានបញ្ជាឲ្យក្រុមគ្រួសារអ្នកកាន់សាសនាមូស្លឹមទាំងអស់ប្រគល់គម្ពីរសាស នាអ៊ីស្លាមទៅឲ្យសមត្ថកិច្ច បើមិនដូច្នោះទេនឹងត្រូវប្រឈមការដាក់ទណ្ឌកម្ម។ បើយោងទៅតាមប្រភពនៅក្នុងតំបន់នេះឲ្យដឹងថា៖ មន្ត្រីចិនបានធ្វើការព្រមានទៅដល់គ្រួសារដែលកាន់សាសនាអ៊ីស្លាមនិងអ្នកទទួលខុសត្រូវព្រះវិហារទាំងអស់ឲ្យប្រគល់គម្ពីរកូរ៉ាន់ និងគម្ពីរដទៃទៀតដែលទាក់ទងទៅនឹងសាសនាអ៊ីស្លាមឲ្យអាជ្ញាធរបើមិន ដូច្នោះទេនឹងត្រូវមានទោស។ ពួកមូស្លឹមនៅទីនោះបាននិយាយថានេះជាយុទ្ធនាការប្រឆាំងអ្នកកាន់សាសនាអ៊ីស្លាមនៅក្នុងខេត្តភាគពាយ័ព្យនៃប្រទេសចិនមួយនេះ៕

IMG_2812

IMG_2813

IMG_2815

IMG_2814