ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្ដាញសង្គម Facebook ប្រជាពលរដ្ឋមានការខឹងសម្បារយ៉ាងខ្លាំងលើបុគ្គលឈ្មោះ ធាន វុទ្ធី នោះ និងបានស្នើទៅក្រសួង-ស្ថាប័នពាក់ព័ន្ធយ៉ាងដូច្នេះថា «រឿងរ៉ាវស្រុកខ្មែរប៉ុន្មានថ្ងៃមុន និងប៉ុន្មានខែមុននៅតែស្ថាប័នពាក់ព័ន្ធធ្វើមិនបាន ហេតុអ្វីបានស្រុកខ្មែរមនុស្សមួយចំនួនលង់ និងការបោកប្រាស់របស់ពួកគេ។ នេះជាជំនឿដែលខ្វះបញ្ញាពិតប្រាកដ។ អ្នកស្លៀកសពាក់សមកតាំងខ្លួនថា ជាព្រះអរហន្ត ព្រមទាំងមានការដង្ហែជាអង្គកឋិនទានទៀត ដែលបានកើតឡើងនៅលើទឹកដីខេត្តតាកែវ»។

fn-2017-10-10-19-31-06-3

ប្រជាពលរដ្ឋខ្មែរបានរិះគន់យ៉ាងខ្លាំងលើបុគ្គលឈ្មោះ ធាន វុទ្ធី ដែលធ្លាប់តាំងខ្លួនជាព្រះសិអារ្យមេត្រី កាលពីលើកមុន ដោយសារតែពេលថ្មីៗនេះ បុគ្គលឈ្មោះ ធាន វុទ្ធី បានតាំងខ្លួនជាព្រះអរហន្តសារជាថ្មីហើយ ថែមទាំងដាក់រូបព្រះឆ័យាលក្ខណ៍របស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមជើងរូបសំណាករបស់ខ្លួនថែមទៀត ក្នុងពិធីបុណ្យមួយស្ថិតនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

fn-2017-10-10-19-31-06-2

ជុំវិញបញ្ហានេះដែរ មន្ត្រីនៃមន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ពិធីបុណ្យដែលមានវត្តមានបុគ្គល ធាង វុទ្ធី ខាងលើ ជាពិធីបុណ្យសាសនធម្មតា សម្រាប់គ្រួសារប្រជាពលរដ្ឋដាច់ដោយឡែកនោះទេ ប៉ុន្តែបុគ្គលរូបនេះ បែរជាមកតាំងខ្លួនជាព្រះអរហន្តទៅវិញ ហើយក៏មានប្រជាពលរដ្ឋក្រាបថ្វាយបង្គំផងដែរ។

 

fn-2017-10-10-19-31-06-0

fn-2017-10-10-19-31-06-1

fn-2017-10-10-19-31-07-7

fn-2017-10-10-19-31-06-4

fn-2017-10-10-19-31-07-5

fn-2017-10-10-19-31-07-6