ក្រុមជម្រើសកម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម យ៉ាងចាស់ដៃតែម្តងក្នុងលទ្ធផល5-0 នាមុននេះបន្តិច។

FB_IMG_1507645124508

នៅតង់ទី១ ការប្រកួតក្រោមមេឃភ្លៀងខ្លាំងដែលធ្វើឱ្យក្រុមទាំងសងខាងពិបាកលេងមែនទែន។ តែទោះជាយ៉ាងនេះក្ដីម្ចាស់ផ្ទះវៀតណាមហាក់មានប្រៀបជាងបន្តិច ដោយបានបង្កើតឱកាសជាច្រើនដង រហូតរកគ្រាប់បាល់បាននាំមុខ១គ្រាប់មុន។ ក្រោយពីគេនាំមុខហើយ កម្ពុជាព្យាយាមស្វែងរកគ្រាប់បាល់វិញដែរ ប៉ុន្តែធ្វើមិនបានសម្រេចឡើយ រហូតដល់ចប់តង់ទី១តែម្ដង រក្សាលទ្ធផល ១-០។

ចូលដល់តង់ទី២វិញ បើកឆាកភ្លាមក្រុមវៀតណាមនៅតែស្វែងរកឱកាសរកគ្រាប់បាល់ដដែល រហូតដល់រកគ្រាប់២គ្រាប់បន្ដទៀតនៅដើមតង់ទី២នេះ ។ កម្ពុជា ក្រោយពីគេនាំមុខដល់ ៣គ្រាប់ហើយ ក៏មិនបាក់ទឹកចិត្តដែរ លេងដោយទំនុកចិត្តរកគ្រាប់បាល់មកវិញ ប៉ុន្តែសោកស្ដាយរកគ្រាប់មិនបាន បែរជាត្រូវវៀតណាមគ្របរហូតថែមបាន២គ្រាប់ទៀត។ ចប់ការប្រកួត វៀតណាមយកឈ្នះកម្ពុជា ៥-០ ក្នុងការប្រកួតពានរង្វាន់ AFC Asian Cup វគ្គជម្រុះក្នុងពូល៕