អង្គការសហប្រជាជាតិបានរារាំងនាវា៤គ្រឿងដែលបានចេញដំណើរពីកំពង់ផែGlobalដោយសារតែនា វានេះបានរំលោភទៅលើទណ្ឌកម្មរបស់អង្គការពិភពលោកមួយនេះដែលបានដាក់ទណ្ឌកម្មប្រឆាំងកូរ៉េ x ខាងជើង។លោកHugh Griffithsដែលជាអ្នកត្រួតពិនិត្យការដាក់ទណ្ឌកម្មនេះបានិយាយថាសកម្មភាព នេះមិនធ្លាប់មានពីមុនមកទេ។កប៉ាល់ទាំង៤គ្រឿងនេះឈ្មោះPetrel8 , Hao Fan6 ,Tong San2និងJie Shun។គេមិនទាន់បានដឹងថាតើកប៉ាល់ដឹកទំនិញនេះចេញពីប្រភពណានៅឡើយទេ។ អង្គការសហប្រជាជាតិបានសម្រេចដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងកាលពីខែមុនជាការឆ្លើយតបទៅ នឹងការសាកល្បងអាវុធនុយក្លេអ៊េរជាលើកទី៦ហើយទណ្ឌកម្មនេះត្រូវប្រកាសឲ្យប្រើកាលពីថ្ងៃចន្ទ័ម្សិល មិញនេះ៕

image