តុលាការម៉ាឡេស៊ីដែលបាននិងកំពុងដំណើរការរឿងក្តីទាក់ទិនទៅនឹងសំណុំរឿងធ្វើឃាតលោកគីម ជុង ណាំជាបងប្អូនឪពុកតែមួយ ម្តាយទីទៃជាមួយលោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើងបាននាំស្ត្រីសង្ស័យទាំង២រូបទៅកាន់មន្ទីរពិសោធន៍ដ៏ទំនើបដើម្បីធ្វើតេសទៅលើខោអាវដែលនាងទាំង២បានស្លៀកក្នុង ថ្ងៃដែលលោកគីមស្លាប់ដើម្បីរកឲ្យដឹងថាតើមានជាប់សារជាតិពុលដ៏សាហាវVXនោះដែរឬទេ។ តុលាការបានសម្រេចបែបនេះក្រោយពីមន្ត្រីរដ្ខាភិបាលបានអះអាងថា ពួកគេបានធ្វើតេសទៅលើសម្លៀកបំពាក់ ស្ត្រីទាំង២នាក់កាលពីសប្តាហ៍មុនហើយបានរកឃើញថាសារជាតិពុលVXដែលរកឃើញនៅលើសម្លៀកបំពាក់របស់នាងទាំង២នៅតែមានភាពសកម្មនៅឡើយទេ។នាងSiti Aisyahជនជាតិឥណ្ឌូណេស៊ីនិងនាង Doan Thi Huongជាជនជាតិវៀតណាមត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់សារជាតិពុលកម្រិតខ្លាំងបំផុតដើម្បីធ្វើឃាតលោកគីម ជុងណាំនៅឯព្រលានយន្តហោះកូ ឡាលំពួរកាលពីទី១៣ខែកុម្ភះឆ្នាំ២០១៧កន្លងទៅនេះ៕

IMG_2774

IMG_2776