តាមប្រភពBBCបានផ្សាយឲ្យដឹងថា មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើននាក់បានបាត់ខ្លួននៅក្នុងឧប្បតិ ហេតុលិចទូកក្នុងទន្លេNafពេលដែលពួកគេបានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេសកាលពីថ្ងៃអាទិត្យ។តាមការប៉ាន់ស្មានក្នុងជំហានដំបូងថាមានមនុស្សប្រមាណ១០០នាក់បានស្ថិតនៅលើទូកនោះ ដែលក្នុងនោះមាន ទាំងកុមារតូចៗជាច្រើននាក់ទៀតផង។ប្រតិបត្តិការសង្គ្រោះកំពុងតែធ្វើឡើងហើយ។ពេលនេះមានសាកសពកុមារនិងស្ត្រីជាច្រើននាក់ត្រូវបានគេស្រង់មកដល់លើគោកហើយ។នេះជាឧប្បតិហេតុចុងក្រោយ ដែលមានមនុស្សស្លាប់ច្រើននាក់ក្នុងពេលដែលជនជាតិរ៉ូហ៊ីងយ៉ាទាំងនេះភៀសខ្លួនមកកាន់ប្រទេសបង់ ក្លាដេស។កាលពីចុងខែកញ្ញាក៏មានជនភៀសខ្លួន៦០នាក់បានស្លាប់ដោយសារការលិចទុកនេះដែរ៕

IMG_2769

IMG_2770