តាមBBCបានផ្សាយនៅថ្ងៃ៨ខែតុលានេះថាអ្នកមើលថែររក្សាសត្វនៅក្នុងឧទ្យានជាតិនៃប្រទេសឥណ្ឌាមានអាយុ៤០ឆ្នាំ ត្រូវបានសត្វខ្លាសដ៏ធំមួយក្បាលហែកខាំរយះរយាយជាចំណែកៗរហូតដល់ស្លាប់នៅ ពេលដែលគាត់បានព្យាយាមរុញវាឲ្យចូលទៅក្នុងទ្រុងរបស់វាវិញ។ហេតុការណ៍នេះបានកើតឡើងកាល ពីថ្ងៃអាទឹត្យនៅឯសួនសត្វBannerghatta Biologicalនៃប្រទេសឥណ្ឌា។មន្ត្រីមើលថែសួនម្នាក់ទៀត បាននិយាយថាខ្លាបានលោតចេញពីទ្រុងមកសង្គ្រប់គាត់ទាំងកម្រោលតែម្តង នៅពេលដែលទ្វារមួយ ក្នុងចំណោមទ្វារទាំង៤នៃទ្រុងនេះរបើកឡើងដោយឯកឯង។ក្រុមគ្រួសាររបស់ជនរងគ្រោះដែលមានកំ ហឹងបាននាំគ្នាធ្វើការតវ៉ានៅខាងក្រៅសួនឧទ្យាននេះដើម្បីទទួលបានសំណងខ្លះ។កាលពី២ឆ្នាំមុនក៏ មានអ្នកថែទាំសត្វនៅក្នុងឧទ្យាននេះត្រូវបានសត្វតោខាំឲ្យរបួសយ៉ាងធ្ងន់ធ្ងរដែរ៕

IMG_2743

IMG_2745