កាសែតThe Starរបស់ម៉ាឡេស៊ីបានផ្សាយឲ្យដឹងថា លោកគ្រូបង្រៀនម្នាក់នៅសាលាបថមសិក្សានៃទី ក្រុងSerian នៃប្រទេសម៉ាឡេស៊ីបានឡើងទៅកាន់តុលាការកាលពីថ្ងៃច័ន្ទម្សិលមិញនេះដើម្បីទទួលយកការចោទប្រកាន់ចំនួន១៤ករណីទាក់ទិនទៅនឹងការរំលោភបំពានផ្លូវភេទទៅលើសិស្សប្រុសរបស់ខ្លួនឯងចំនួន៥នាក់។លោកគ្រូLai Chee Hiangអាយុ៣៧ឆ្នាំត្រូវបានចោួប្រកាន់ថាបានរំលោភទៅលើកូន សិស្សអាយុប្រមាណរង្វង់១១ឆ្នាំនៅក្នុងការិយាល័យនៃសាលារៀននោះតែម្តងនៅចន្លោះខែឧសភាដល់ ខែសីហាឆ្នាំ២០១៧នេះ។ប្រសិនបើរកឃើញថាមានទោសមែនគាត់នឹងត្រូវប្រឈមមុខទៅនឹងការជាប់ ពន្ធនាគាររយះពេល២០ឆ្នាំ៕

IMG_2739