កាលពីវេលាម៉ោង០១:០០នាទី រំលងអាធ្រាត ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជា ចោរឆក់(ឆក់កាបូប) នៅចំណុចផ្លូវលេខ១៧២ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ជនសង្ស័យទាំង ០២នាក់ នេះ មាន៖ ១/ ឈ្មោះ សូ គឹមសាន់ ហៅគក់ ភេទប្រុស អាយុ ២៣ឆ្នាំ , ២/ ឈ្មោះ យឹម ឌីម ភេទប្រុស អាយុ ២៣ឆ្នាំ បានធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីនារីជនរងគ្រោះ ឈ្មោះ ហឿន ស៊ានហ៊ន់ ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរចុងភៅ ខណៈពេលដែលជនរងគ្រោះ ចេញពីធ្វើការនៅផ្សារកុងទីន័រ ដោយជិះម៉ូតូ ០១គ្រឿង ម៉ាក ធូដេ ជាមួយឈ្មោះ ឌី (អ្នកធ្វើការជាមួយគ្នា) ក្នុងគោលបំណងទៅហូបចំណីនៅម្តុំផ្សារសូរិយ៉ាមល លុះពេលជិះដល់ចំណុចផ្លូវ១៧២ ក៏មានជនសង្ស័យមានគ្នា ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ស្មាសរីវូ ពណ៍ខ្មៅ តាមក្រោយខ្លួន ភ្លាមនោះ ពួកគេទាំង ០២នាក់ ក៏បានធ្វើសកម្មភាព ឆក់ កាបូប របស់ខ្លួនតែម្តង បន្ទាប់ពីធ្វើសកម្មភាពឆក់បានសម្រេចហើយ ពួកគេបានជិះគេចខ្លួនតាមបណ្តោយផ្លូវ១៧២ ពីកើត ទៅលិច ស្របពេលដែលកម្លាំងល្បាតអាវុធហត្ថឃើញ សកម្មភាពពួកគេ ក៏ប្រដេញតាមភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួន បានជនសង្ស័យ ០២នាក់ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ ខាងលើ បានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងដូចគ្នាថា មុនពេលធ្វើសកម្មភាព ពួកគេបានផឹកស៊ីនៅតាខ្មៅ និងចាក់អង្រែលើ បន្ទាប់មកក៏មកផឹកស៊ីនៅកោះពេជ្របន្តទៀត ក្រោយពេលផឹកស៊ីរួច ពួកគេទាំង ០២នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាកស៊ុយស៊ុយគីស្មាសរីវូ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1X-6993 ជុំវិញវិមានឯករាជ្យ ដោយសំដៅទៅលេងក្លឹប ហាត នៅពេលជិះដល់ផ្លូវ១៧២ កែង៥១ ស្រាប់តែឃើញជនរងគ្រោះជិះម៉ូតូម៉ាក ធូដេ មានគ្នា ០២នាក់ ឃើញ ឳកាសល្អ ពួកគេបានជិះម៉ូតូទៅក្បែរម៉ូតូជនរងគ្រោះ ដែលកំពុង ឌុបគ្នា ក៏បានធ្វើសកម្មភាព ឆក់ កាបូប ពីជនរងគ្រោះ ដែលអង្គុយខាងក្រោយបានសម្រេចតែម្តង ស្របពេលដែលកម្លាំងអាវុធហត្ថល្បាត ឃើញ ក៏ប្រដេញតាមបង្ក្រាបបាន ជនសង្ស័យទាំង ០២នាក់ ខាងលើ ភ្លាមៗផងដែរ។

ចំណែកកាបូបស្ពាយ ដែលអាវុធហត្ថដកហូតបានពីជនល្មើស ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ(នារីជនរងគ្រោះ)។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនិតិវិធីច្បាប់។

#PhnomPenhGRK

FB_IMG_1507537239367

FB_IMG_1507537241694