កណ្តាល៖ស្រ្តីម្នាក់បានស្លាប់បន្ទាប់ពីសំរាលកូនរួចកាលពីវេលាម៉ោង១៩នឹង៥០នាទី ថ្ងៃទី៧.ខែតុលាឆ្នាំ២០១៧ នៅចំណុចមន្ទីរពេទ្យសំរាកព្យាបាលនឹងសម្ភពម៉ានីនៅក្នុងភូមិតាខ្មៅ-សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងករណីនេះជនរងគ្រោះមានឈ្មោះរឿន-ដានី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរធើ្វធៀបការមានទីលំនៅភូមិកំពង់ព្រឹង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនឹងការបំភ្លឺពីម្តាយជនរងគ្រោះឈោ្មះឆាយសោភណ្ឌ័ ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ បានឲ្យដឹងថា: នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានប្រាប់ម្តាយថាឈឺពោះហេីយខណះពេលនោះក៏បានរៀបចំឥវ៉ាន់ដើម្បីមកសំរាលកូននៅមន្ទីរសំរាកព្យាបាលនឹង សម្ពពម៉ានីលុះ ពេលមកដល់លោកគ្រូពេទ្យក៏បានឲយកជនរងគ្រោះចូលក្នុងបន្ទប់ពិនិត្យនឹងដាក់សេរ៉ូមឲជនរងគ្រោះបានប្រហែលមួយសន្ទុះជនរងគ្រោះក៏បានឈឺពោះកាន់តែខ្លាំងរហូតបែកទឹកភ្លោះហេីយគ្រូពេទ្យក៏បានចាប់ផ្តើមយកជនរងគ្រោះឡើងលើគ្រែដើម្បីធ្វើការសំរាលកូនក្នុងនោះជនរងគ្រោះក៍ខំប្រឹងកើតទារកចេញមកហេីយតែទារកនោះក៏បានសន្លប់គ្រូពេទ្យក៍ជួយសង្គ្រោះទារករួចហេីយក៏ជួយសង្គ្រោះម្តាយដែលជាជនរងគ្រោះក៍ប៉ុន្តែដោយសារតែធ្លាក់ឈាមច្រើនពេក-ពេលនោះជនរងគ្រោះមានអារម្មណ៍ថប់ទ្រូងលោកគ្រូពេទ្យក៏បានជួយសង្គ្រោះធ្វើចលនាសង្កត់ទ្រូងប៉ុន្តែដោយអកុសល់ត្រូវបាន ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។បន្ទាប់មកក៏រាយការណ៍ជូនសមត្តិកច្ចដើម្បីធើ្វការចុះពិនិត្យ។ បើតាមការសន្និដ្ឋាន នឹង: ការពនិត្យរបស់សមត្ថកិច្ចជំនាញបចេ្ចកទេសខេត្តកណ្តាលនិងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ក្រុងតាខ្មៅ លោកគ្រូពេទ្យសន្និដ្ឋានថា ជនរងគ្រោះសំរាលកូនដោយមានការធ្លាក់ឈាមច្រើនពេកទើបបណ្តាលឲស្លាប់។ ក្រោយពីពិនិត្យចប់សព្វគ្រប់ហើយសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ប៉ុន្តែ ករណីនេះសមត្ថកិច្ចកំពង់តែធ្វើការស្រាវជ្រាវតាមនិតិវិធីបន្តទៀត។

សូមបញ្ជាក់ថាករណីស្រ្តីមកសំរាលកូននៅតាមក្លីនិចពេទ្យសម្ភពនៅក្នុងក្រុងតាខ្មៅនេះគឺទទួលបានដោយរងគ្រោះរហួតដល់ស្លាប់ជាច្រើនកន្លងមក។ជាក់ស្តែងដូចជាមន្ទីរពេទ្យសំរាកព្យាបាលនឹងសម្ភពម៉ានីនេះតែម្តង។ ហើយគេមិនដែលសង្កេតឃើញក្រសួងសុខាភិបាលឬមន្ទីរសុខាភិបាលខេត្តកណ្តាល ហ៊ានចាត់ការទៅលើក្លីនិចពេទ្យសម្ភពខ្វះបច្ចេកទេសនោះម្តងណាឡើយនោះទេ។ ពាក់ពន្ធករណីខាងលើនេះភ្នាក់ងារយើងមិនអាចធ្វើការសុំការបំភ្លឺពីលោកគ្រូពេទ្យសម្ភពបាននៅឡើយមិនមានប្រភពទាក់ទង៕ ដោយសុភក្ដ័

IMG-20171008-WA0017

IMG-20171008-WA0020

IMG-20171008-WA0022