កន្លងមកមានក្រុមអាជីវករមួយចំនួនបានយកវាលស្មៅជាប់កសិន្ធុនៃប្រាសាទអង្គរវត្ត ទៅធ្វើអាជីវកម្ម ជួលអង្រឹង កន្ទេល។ល។ និងលក់ចំណីអាហារជូនប្រជាពលរដ្ឋមកដើរកម្សាន្ត ទស្សនាប្រាសាទអង្គរវត្ត ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់និងបរិស្ថានល្អ។

សកម្មភាពទាំងនោះបានបង្កឱ្យមានសំរាមរាយប៉ាយពាសពេញលើវាលស្មៅ បាត់បង់សោភ័ណភាពសាធារណ:និងខ្យល់អាកាសបរិសុទ្ធនៃប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌដ៏មានតម្លៃនិងល្បីល្បាញក្នុងសកលលោក។

ដើម្បីរៀបចំសណ្តាប់ធ្នាប់និងបង្កើនភាពស្រស់ត្រកាលឡើងវិញ ជាពិសេសបង្កើនភាពទាក់ទាញនិងលើកកម្ពស់គុណភាពនៃការទស្សនារបស់ភ្ញៀវទេសចរ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានចុះអប់រំណែនាំនិងធ្វើកិច្ចសន្យាជាមួយក្រុមអាជីវករលក់ដូរដែលបានធ្វើអាជីវកម្មលើវាលស្មៅជាប់កសិន្ធុប្រាសាទអង្គរវត្តឱ្យបញ្ឈប់សកម្មភាពជួលកន្ទេល ដាក់អង្រឹង និងលក់ដូរចំណីអាហារ ទទួលបានលទ្ធផលល្អ មិនមានការលក់ដូរនៅលើវាលស្មៅបន្តទៀតឡើយ ។

សកម្មភាពរបស់ក្រុមអាជីវករទាំងអស់ មិនត្រឹមតែជាការបង្ហាញនូវស្មារតីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថាន សណ្តាប់ធ្នាប់ សោភ័ណភាពដ៏ស្រស់ត្រកាលនៃប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកលើកតម្លៃបេតិកភណ្ឌដែលជាមរតកដូនតាទៀតផង៕

716x266_APSARA_2017-10-06_10

APSARA_2017-10-06_14

APSARA_2017-10-06_15

APSARA_2017-10-06_17

APSARA_2017-10-06_19

APSARA_2017-10-06_21

APSARA_2017-10-06_22