កណ្ដាល៖ ដោយមានការចង្អុលបង្ហាញពីរឯកឧត្តមស្នងការនឹងយកចិត្តទុករបស់សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងអស់រយះពេលបីថ្ងៃទើបឈានដល់ការឃាត់ខ្លួនជនដៃដល់បានចំនួនពីរនាក់ដែលបានកាប់លើយុវជនម្នាកអោយរងរបួសធ្ងន់។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទី១មានឈ្មោះថុលសុខមៀនភេទប្រុសងអាយុ១៦ឆ្នាំរស់នៅភូមិព្រែកអង្គុញឃុំសៀមរាបមុខរបរនៅផ្ទះ(នាក់កាប់) ទី២ឈ្មោះម៉ៅភារីភេទប្រុសរស់នៅភូមិព្រែអង្គុញឃុំសៀមរាបមុខរបរនៅផ្ទះ(ជាអ្នកបើកម៉ូតូ) វត្ថុតាងចាប់យករួមមាន៖ កាំបិតប័ុតោពណ៏សដងដែកមួយម៉ូតូម៉ាកនិចមួយគ្រឿងពណ៏សមានស្លាកលេខកណ្ដាល១UO០៤៣៧។

សូមបញ្ចាក់ផងដែរថានៅថ្ងៃទី០១.១០.២០១៧ នៅថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូជាមួយពូឈ្មោះលី សុខជឿននិងមីងឈ្មោះអឹុម ធារីដោយជនរងគ្រោះនៅអង្គុយចន្លោះកណ្តាល។ មកទិញម្ហូបនៅភូមិជើងព្រៃទី៣ទិញរួចពេលត្រឡប់មកដល់ចំណុចពីរខាងកើតភូមិជើងព្រៃទី៣ជនសង្ស័យទាំងពីនាក់ក៍បានជិះម៉ូតូហូសបាន១០០ម៉ែត្រក៍បកត្រឡប់មកវិញហើយឯបគៀកជនសង្ស័យឈ្មោះថុល សុខមៀនក៍ដកកាំបិតកាប់ទៅលើជនរងគ្រោះចំពីលើថ្ងាសបណ្តាលឲ្យរងរបួសជាទម្ងន់ហើយក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែតរាជធានីភ្នំពេញ។

ចំណែកជនសង្ស័យទាំងពីនាក់គេចខ្លួនបាត់។តាមការស្រាវជ្រាវរបស់សមត្ថកិច្ចរហូតដល់ថ្ងៃទី០៤-១០-២០១៧ក៍ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីនាក់មកអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕ អត្ថបទដោយសនសុភក្ដ័

IMG-20171005-WA0001

IMG-20171004-WA0157

IMG-20171003-WA0031