កាសែតបាងកកប៉ុស្ត៍បានផ្សាយឲ្យដឹងថា៖មន្ត្រីក្រសួងការបរទេសថៃបានច្រានចោលរបាយការណ៍របស់អង្ការលើកលែងទោសអន្តរជាតិដែលបានចោទប្រកាន់ថា ប្រទេសថៃមិនបានយកចិត្តទុក់ដាក់ក្នុងការការពារជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងបានបណ្តេញពួកគេមិនឲ្យឆ្លងកាត់ជូលក្នុងប្រទេសថៃ នៅពេលដែលពួកគេ រត់ភៀសខ្លួនចេញមកពីប្រទេសមីយ៉ាន់ម៉ាទៀតផង។ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា យើងបានតាមដានយ៉ាងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពរំជើបរំជួលនៅក្នុងរដ្ឋរ៉ាក់ឃីន នៃប្រទេសមីយ៉ាន់ម៉ា ដោយក្តីព្រួយបារម្ភជាទីបំផុត។ ប្រទេសថៃតែងតែជួយផ្គត់ផ្គង់ដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលរត់មកដល់ ប្រទេសថៃ ហើយដែលអ្នកខ្លះបានរស់នៅក្នុងប្រទេសថៃអស់រយះពេល៣០ឆ្នាំកន្លងមកហើយ៕

IMG_2687

IMG_2689