នៅថ្ងៃអង្គារនេះអាជ្ញាធរនៃប្រទេសអូស្ត្រលីបានឲ្យដឹងថា ពួកគេមានការសោកស្តាយហួសបើនឹងថ្លែងជុំ វិញការបាត់ដានយ៉ាងអាថ៍កំបាំងនៃយន្តហោះMH370 ហើយថាអាថ៍កំបាងបែបនេះគឺមិនអាចទទួល យកបានទេនៅក្នុងយុគ្គសម័យមហាទំនើបបែបនេះទៅហើយនោះ។នេះបើតាមរបាយការណ៍ចុងក្រោយរបស់អ្នកស្រាវជ្រាវស្វែងរកយន្តហោះMH370ដែលគ្មានរកឃើញសញ្ញាអ្វីបន្តិចណាទាល់តែសោះ នោះ។របាយការណ៍បានឲ្យដឹងទៀតថា យើងមិនអាចទាន់សន្និដ្ឋានអំពីករណីយន្តហោះនេះបាននៅ ឡើយទេ លុះត្រាតែរកយន្តហោះនេះឃើញសិន។យន្តហោះMH370បានបាត់ដានពីក្នុងរ៉ាដាតាំងពីយប់ ថ្ងៃទី៨ខែមិនាឆ្នោះ២០១៤ដោយមានមនុស្ស២៣៩នាក់នៅលើយន្តហោះក្នុងដំណើរចាកចេញពីទីក្រុងកូឡាលំពួរនៃប្រទេសម៉ាឡេស៊ីទៅកាន់ទីក្រុងប៉េកាំង៕

IMG_2713