យោងតាមប្រភពពត៍មាន The Sun បានឲ្យដឹងថា កីឡាករខ្សែបម្រើប្រយុទ្ធ Mesut Ozil របស់ក្រុមកាំភ្លើងធំ Arsenal នឹងចាកចេញពីក្លឹបនារដូវកាលក្រោយដោយតម្លៃខ្លួននោះទេ បន្ទាប់ពីរូបនេះមិនព្រមបន្តកិច្ចសន្យានៅបន្តជាមួយ Arsenal នោះឡើយ។

sport-preview-mesut-ozil-to-manchester-united

កាលពីថ្មីនេះ លោក Jose Mourinho មានទំនុកចិត្តថា នឹងធ្វើការបញ្ចុះបញ្ចូលកីឡាករ អូហ្ស៊ីល ឱ្យស្នាក់នៅក្នុងក្របខ័ណ្ឌ Premier League និងធ្វើឱ្យមានការផ្លាស់ប្តូរដ៏ចម្រូងចម្រាសទៅលើទឹកដី Old Trafford ។ Mourinho សង្ឃឹមយ៉ាងខ្ពស់ថា នឹងអាចនាំ Ozil មកកាន់បិសាចក្រហមនារដូវកាលក្រោយតែខានតែបាន ព្រោះអ្នកទាំងពីរធ្លាប់សហការជាមួយគ្នាកាលនៅ Real Madrid.

សូមបញ្ជាក់ថា អ្នកតំណាងរបស់ អូហ្ស៊ីល និងប្រធានក្រុម Arsenal ធ្វើការចរចារគ្នាមិនចុះសម្រុងនឹងគ្នាឡើយ។ ដូចនេះគេនឹងអាចចាកចេញទៅកាន់បណ្តាញក្លឹបនៅអឺរ៉ុបនាខែមករាខាងមុខនេះ ប៉ុន្តែមិនចូលជាមួយក្រុមណាមួយផ្សេងទៀតនៅក្នុងប្រទេសអង់គ្លេសទេ នុះត្រាតែចប់រដូវកាលទើបអាចផ្ទេរទៅបាន។

nintchdbpict000355981755

nintchdbpict0003572003681-e1506868293353

nintchdbpict000305952237

nintchdbpict000327358706