កណ្ដាល៖ នៅថ្ងៃថ្ងៃទី០១.១០.២០១៧វេលាម៉ោ១៩.១០នាទីនៅ ចំណុចភូមិជើងព្រៃទី៣ឃុំអំពៅព្រៃស្រុកកណ្តាលស្ទឹងខេត្តកណ្តាលមានករណីហិង្សាដោយចេតនាទៅលើយុវជនម្នាក់បណ្ដាលអោយរងរបួលជាទំងន់ត្រូវគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ

ប្រភពបានប្រាប់ឲ្យភ្នាក់ងារយើងដឹងថាជនរងគ្រោះមានឈ្មោះសល់ សុខឡា ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិអំពៅព្រៃទី២ឃុំអំពៅព្រៃស្រុកកណ្តាលស្ទឹងខេត្តកណ្តាលមុខរបរសិស្ស។ឯជនសង្ស័យមានគ្នាពីរនាក់មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

ប្រភពបានបន្តទៀតថាមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូជាមួយពូឈ្មោះលី សុខជឿននិងមីងឈ្មោះអ៉ឹម ធារី មកទិញម្ហូបនៅភូមិជើងព្រៃទី៣ទិញរួចពេលត្រឡប់មកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូ១គ្រឿងជិះបញ្រ្ចាសទិសគ្នាមកជិតរួចក៍ធ្វើសកម្មភាពកាប់ជនរងគ្រោះនិងកាំបិត បុ័ងតោងជាប់កាំបិតនៅពីលើថ្ងាសបណ្តាលឲ្យរងរបួសជាទម្ងន់ហើយក្រុមគ្រួសារក៏បានដឹកយកទៅសង្រ្កោះនៅមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង០២នាក់មិនទាន់ស្គាល់អត្តសញ្ញាណទេហើយគេចខ្លួនបាត់ឯកម្លាំងជំនាញកំពង់បន្តធ្វើការស្រាវជ្រាវស៊ើបអង្កេតនឹងរកជនដៃដល់មកផ្ដន់ទាទោសតាមច្បាប់។

គួរបញ្ចាក់ផងដែរថាស្រុកកណ្ដាលស្ទឹងមានករណីឃាតកម្មសំលាប់នឹងក្មេងទំនើងដើរអុកឡុកតាមវត្តរាមនារដូវបុណ្យទានផ្សេងៗ។ប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹងសុំណុំពរទៅដល់ថ្នាក់លើដូចជាឯកឩត្តមបណ្ឌិតម៉ៅភរុណនិងលោកស្នងការជួយអន្តរាគមន៍និងពិនិត្យនឹងមានវិធានការទៅលោកអធិការស្រុកកណ្តាលស្ទឹងផងដើម្បីកុំអោយពួកគាត់មានការភ័យខ្លាច៕

IMG-20171003-WA0031