តាមសារព៍ត័មាន Mail Onlineផ្សាយនៅថ្ងៃទី១ខែតុលានេះបានឲ្យដឹងថា៖រូបថតបង្ហាញអំពីឈុតឆាកប្រយុទ្ធដ៏អស្ចារ្យរវាងសត្វខ្លារខិននិងក្រពើយក្សមួយក្បាលអស់រយះពេល២០នាទីត្រូវបានអ្នកគេផ្សព្វផ្សាយ និងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ខ្លារខិនមួយក្បាលនេះបានលួចពួនស្ទាក់វាយប្រហារទៅលើសត្វក្រពើយក្សនៅឯតំបន់ប្រជុំទន្លេ៣ឈ្មោះMato Grossoនៃប្រទេសប្រេស៊ីលកាលពីថ្ងៃអង្គារសប្តាហ៍មុននេះ។វា បានខាំត្របាក់ទៅលើបំពង់កសត្វក្រពើដែលខំប្រឹងរើបម្រះខ្លួនយ៉ាងខ្លាំងចេញពីចង្កូមខ្លា តែអត់ប្រយោជន៍សោះឡើយ។ខ្លាបានខាំត្របាក់បំពង់ករបស់វារហូតដល់ក្រពើខ្សោយកម្លាំងទើបបែរមកត្របាក់ក្បាលវិញ។ ប៉ុន្តែសត្វខ្លារខិនមួយក្បាលនេះក៏បង្ហាញនូវការស្រកស្រុតកម្លាំងមិនតិចដែរ។សូមអស់លោកអ្នកនាងទស្សនាឆាកប្រយុទ្ធដ៏សាហាវរវាងសត្វទាំងពីរតាមរយះរូបភាពដូចខាងក្រោម៖

IMG_2651

IMG_2652

IMG_2653

IMG_2654

IMG_2655

IMG_2656

IMG_2657