ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងទៅប្រកួតមិត្តភាពជាមួយក្រុមឥណ្ឌូនេស៊ីនៅថ្ងៃទី៤ខែតុលាខាងមុខនេះ នាកីឡដ្ឋានPatriot Candrabaga ។

ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រមូលផ្ដុំហ្វឹកហាត់ក្នុងប្រទេសចាប់ពីថ្ងៃទី១ខែតុលានេះទៅ ដើម្បីត្រៀមខ្លួនប្រកួតជាមួយក្រុមវៀតណាមក្នុងវគ្គជម្រុះក្នុងពូល AFC Asian Cup 2019។ ដោយឡែកសម្រាប់ការប្រកួតមិត្តភាពនេះដែរ វាក៏ជារឿងល្អមួយសម្រាប់កម្ពុជា ព្រោះថាឥណ្ឌូណេស៊ី ជាក្រុមខ្លាំងមួយ មានសមត្ថភាពប្រហាក់ប្រហែលវៀតណាមដែរ បើបានប្រកួតមិត្តភាពជាមួយគេនោះកីឡាករកម្ពុជានឹងយល់ពីក្បួនលេងគ្នាកាន់តែច្បាស់។ ដើម្បីអមការប្រកួតក្រុមធំនេះដែរ ឥណ្ឌូនេស៊ីក៏បានអញ្ជើញក្រុម U19 កម្ពុជាទៅប្រកួតផងដែរនៅថ្ងៃដដែលនោះ ពោលគឺក្រុមតូចប្រកួតមុន ហើយក្រុមធំចូលប្រកួតតាមក្រោយ។

21270841_1974227326148099_4424353755074280883_n