លោកតាHugh Hefnerស្ថាបនិកទស្សនាវដ្ដីដ៏ពេញនិយមលើលោក Playboyបានទទួលមរណភាពក្នុង ជន្មាយុ៩១ឆ្នាំនៅក្នុងទីក្រុងឡូសអង់សឹឡេសដោយសារវ័យចាស់ជរាជាធម្មជាតិរបស់គាត់។លោកគឺជា បិតាស្ថាបនិកទស្សនាវដ្តីPlayboyដែលចេញផ្សាយលេខដំបូងនៅឆ្នាំ១៩៥៣។វាបានក្លាយទៅជាទស្សនាវដ្ដីដ៏ពេញនិយមបំផុតនៅលើលោកដោយបោះពុម្ពប្រមាណ៧លានក្បាលក្នុងមួយលេខ។លោកCooper Hefnerដែលជាកូនរបស់គាត់បាននិយាយថា៖លោកបានស្លាប់ទៅហើ យតែលោកបានបន្សល់ទុកនៅក្តីអាឡោះអាល័យជាច្រើនសម្រាប់យើងទាំងអស់គ្នា។លោកគឺជាអ្នកដែលបានបូជាក្នុងមួយជីវិតរបស់លោកដើម្បីត្រួសត្រាយផ្លូវសម្រាប់សារព៍ត័មាននិងវប្បធម៍ ហើយគាត់គឺជាអ្នកគាំទ្រយ៉ាងសកម្មចំពោះសេរីភាពនៃការបញ្ចេញមតិ សិទ្ធនៃជនស៊ីវិល និងសេរីភាពនៃការរួមភេទ៕

IMG_2596

IMG_2597

IMG_2598

IMG_2599

IMG_2600