អស់លោកអ្នកនៅក្នុងប្រទេសកម្ពុជាយើងប្រហែលជានៅចងចាំហើយ អំពីការបញ្ចាំងខ្សែភាពយន្តចល័តតាមភូមិនៅពេលមានបុណ្យទានម្តងៗជាពិសេសនៅតាមវត្តអារាម។ ការបញ្ចាំងខ្សែភាពយន្តបែបនេះ មានប្រជាប្រិយភាពខ្លាំងណាស់នៅពេលដែលប្រទេសមិនទាន់រីកចម្រើនដូចសព្វថ្ងៃ។ ប៉ុន្តែទាល់តែរឿង ដែលទម្លាក់ពីរោងហើយទើបគេយកមកបញ្ចាំង។ ការបញ្ចាំងភាបយន្តបែបនេះនៅក្នុងប្រទេសយើងកាន់តែសាបរលាបហើយ ប៉ុន្តែនៅក្នុងប្រទេសឥណ្ឌាកំពុងតែពេញនិយមនៅឡើយទេ។ ប្រជាជនឥណ្ឌារាប់លានអ្នកដែលក្រីក្រ រស់នៅតាមតំបន់ឆ្ងាយដាច់ស្រយាលអាចទស្សនាខ្សែភាពយន្តនេះដោយក្តីសប្បាយរីករាយនិងមិនចាំបាច់បង់ប្រាក់អស់មួយកាក់មួយសេនឡើយ។ សូមអស់លោកអ្នកនាងទស្សនារូបថតដែលប្រជាជនឥណ្ឌាកំពុងស្លុងអារម្មណ៍ទស្សនាខ្សែភាពយន្តចល័តតាមទីជនបទ ហើយដែលអ្នកយកព៍ត័មានBBCបានថតយកមកផ្សព្វផ្សាយជូនទស្សនាដូចខាងក្រោមនេះ៖

IMG_2565

IMG_2566

IMG_2567

IMG_2568

IMG_2570

IMG_2569