បើស្តាប់មួយភ្លែតទៅវាហាក់ដូចជាចម្លែកបន្តិច ចំពោះរឿងមួយនេះ។ធ្លាប់មានដែរនៅក្នុងប្រទេសកម្ពុជា យើងកាលពីក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ដែលពេលនោះប្រទេសយើងជួបភ្លើងសង្គ្រាម ដល់ថ្ងៃរៀបអាពាហ៍ពីពាហ៍កូនកម្លោះត្រូវចេញទៅសមរភូមិ ឬក៏កូនកម្លោះត្រូវស្លាប់ក្នុងសមរភូមិ នោះកូនក្រមុំក៏រៀបការជាមួយស្បែកជើងឬខោអាវកូនកម្លោះដើម្បីបង្ហាញពីស្វាម៉ីភក្តិ។ប៉ុន្តែស្ត្រីអ៊ីតាលី ម្នាក់នេះមិនអ៊ីចឹងទេ នាងបានសម្រេចរៀបការដោយខ្លួនឯងដោយមិនចាំបាច់ត្រូវការកូនកម្លោះឡើយ។

អ្នកស្រី Laura Mesiដែលជាកូនក្រមុំក្នុងអាពាហ៍ពិពាហ៍ដែលគ្មានកូនកម្លោះនេះបាននិយាយថា៖ខ្ញុំជឿ ថាមនុស្សគ្រប់ៗគ្នានៅលើលោកនេះអ្នកដែលយើងស្រលាញ់មុនគេបំផុតគឺខ្លួនយើងនេះហើយ។ហេតុ នេះនាងក៏សម្រេចចិត្តតាំងពី២ឆ្នាំមុនម្ល៉េះថាដំបូងបំផុតនាងត្រូវតែរៀបការជាមួយមនុស្សដែលនាងស្រលាញ់ជាងគេក្នុងលោកនេះគឺខ្លួននាងនេះហើយ។ Lauraនិយាយទៀតថា៖ប៉ុន្តែប្រសិនបើថ្ងៃណាមួយ មានបុរសណាម្នាក់មកដណ្តឹងនាងធ្វើជាភរិយានោះនាងនិងពិចារណាដែរ៕

IMG_2574

IMG_2575