សរព៍ត័មានDaily Mailបានផ្សាយនៅថ្ងៃ២៦ខែកញ្ញានេះថា មានគ្រួសារមួយមកពីទីក្រុងKrasnodaនៃ ប្រទេសរុស្សីបានយកសាច់មនុស្សមកស៊ីជាអាហារប្រចាំថ្ងៃ ដែលគឹតមកដល់ពេលនេះមានមនុស្សចំនួ ន៣០នាក់ហើយបានក្លាយជាចំណីដ៏ឆ្ងាញ់មាត់សម្រាប់អាហារនៃក្រុមគ្រូសាររបស់ពួកគេក្នុងរយះពេល១៨ឆ្នាំកន្លងទៅនេះ។

លោកDmitry Baksheevអាយុ៣៥ឆ្នាំបានសារភាពថាពួកគាត់បានចាប់ផ្តើមស៊ី សាច់មនុស្សតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។រូបរបស់គាត់ត្រូវបានគេឃើញបង្ហោះជាមួយស្រីរងគ្រោះម្នាក់ដែលសាច់របស់នាងបានក្លាយទៅជាម្ហូបរបស់គាត់បាត់ទៅហើយ។ប៉ូលីសបានស្រាវជ្រាវនៅក្នុងផ្ទះរបស់ គាត់ហើយបានរកឃើញចម្រៀកសាច់មនុស្ស៨ដុំទៀតមិនទាន់បរិភោគអស់ហើយកំពុងស្រាវជ្រាវរក សាច់មនុស្សដែលគេសង្ស័យថានៅមានសេសសល់ទៀតនៅក្នុងផ្ទះនេះ។ប្រពន្ធរបស់គាត់ គឺអ្នកស្រីNataliaអាយុ៤២ឆ្នាំដែលស៊ីសាច់មនុស្សដែរនោះត្រូវបានគ្រូពេទ្យពិនិត្យឃើញថាគាត់មានជំងឺ វិកលចរិតធ្ងន់ធ្ងរ ។អ្នកទាំងនេះកំពុងប្រឈមមុខនឹងផ្លូវច្បាប់នៅក្នុងប្រទេសរុស្សី៕

IMG_2528

IMG_2529