តាមកាសែតSin Chew Dailyបានផ្សាយឲ្យដឹងថាក្មេងស្រីជំទង់ម្នាក់អាយុ១៦ឆ្នាំបាននិយាយ ថារូបនាងត្រូវបានគេចាប់បង្ខំឲ្យផ្ញើររូបថតស្រាតរបស់ខ្លួនទៅ្យពួកគេតាមអនឡាញកាលពី២ឆ្នាំមុន។ នាងមិនបានដឹងថា តើអ្វីដែលវាបានកើតឡើងក្នុងពេលក្រោយទៀតមកទេ។ ប៉ុន្តែអ្វី ដែលរូបនាងនឹកស្មានមិនដល់នោះគឺថារូបភាពទាំងនោះត្រូវបានបែកធ្លាយហើយមិត្តភក្តិរួម ថ្នាក់របស់នាងបានយករូបភាពទាំងនោះមកបង្ហាញនាងមើល ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលតែ ម្តង។ នាងបាននិយាយទៀតថាដំបូងឡើយនាងពេញចិត្តនឹងផ្ញើររូបភាពមួយសន្លឹកទៅឲ្យមិត្ត ប្រុសរបស់នាង។ ក្រោយមកមិត្តប្រុសនោះបានចាប់បង្ខំឲ្យនាងផ្ញើររូបថតអាក្រាតកាយបែប នេះជាច្រើនសន្លឹកទៀតបើមិនដូច្នោះទេគេនឹងយករូបថតទីមួយទៅបង្ហោះជាសាធារណះ។ នាងក៏ធ្វើតាមការគំរាមនេះទាំងភ័យខ្លាច។ ក្រោយផ្ទុះរឿងនេះភ្លាមខាងសាលាក៏បានជូនដំណឹងទៅក្រុមគ្រួសាររបស់នាង និងបានសន្យាថារកមុខជនល្មើសនោះមកដោះស្រាយតាមច្បាប់ ឲ្យខាងតែបាន៕

IMG_2501