យោងតាមសារព័ត៌មាន Global Times បានឲ្យដឹងថា កាលពីថ្ងៃពុធ ម្ចាស់ភោជនីយដ្ឋានមានឈ្មោះ Du ក្នុងតំបន់ Yichang ខេត្ត Hubei ត្រូវបានឃាត់ខ្លួនព្រោះតែជាប់ពាក់ព័ទ្ទរឿងដើរទាក់ឆ្កែដើម្បីយកមកធ្វើស៊ុបសាច់ពិសេស។

ក្នុងវីដេអូបានបង្ហាញហេតុការណ៍ នៅពេលរថយន្តប្រដេញមួយគ្រឿង បើកប្រដេញយ៉ាងលឿន និងបុកពីក្រោយរថយន្តរបស់លោក Du ធ្វើឲ្យរថយន្តវិលមួយជុំទំរាំអស់ល្បឿននៅត្រង់ចំនុចផ្លូវថ្មើរជើង។

ពេលទៅដល់កន្លែងកើតហេតុ បានរកឃើញសាកសពឆ្កែ៨ក្បាលនៅក្នុងគូទរថយន្ត និងផ្នែកកៅអ៊ីអង្គុយខាងក្រោយ។ ឆ្កែទាំងអស់នោះ សុទ្ធតែជាឆ្កែចិញ្ចឹមរបស់អ្នករស់នៅក្នុងតំបន់កើតហេតុតែម្តង៕

3ed330b084fbadbbac13d34459824702aa5c6c9b

2260cf94e9dfc69186ab483c60771be805c4f968

b6a7bf81d87a7dc104cb35a1301444c1971ecea4