លោកBig Showធ្លាប់បានប្រឡូកក្នុងការប្រកួតកីឡាកាសអស់រយះពេល២០ឆ្នាំហើយ ប៉ុន្តែគួរឲ្យស្តាយណាស់ពេលនេះគាត់បានសម្រេចចិត្តចូលនិវត្តន៍ហើយដោយសារគាត់មានរបួសពេលប្រកួតក្នុងទ្រុងជាមួយ Braun Stowman។ ក្នុងពេលប្រកួតនោះBig Showត្រូវបានកីឡាករBraun ចាប់បោកផ្ទប់ទៅនឹងទ្រុង ហើយខ្ទាតធ្លាក់ទៅលើរិញ ត្រូវចំរបួសចាស់យ៉ាងធ្ងន់ធ្ងរ។ កាន់តែគួរឲ្យសោកស្តាយណាស់ទៅ ទៀតគឺ Big Showត្រូវពន្យាការវះកាត់ទៅទៀតដោយសារនៅរដ្ឋផ្លរីដាមានជួបគ្រោះព្យុះសង្ឃរាIrmaដែលធ្វើឲ្យរបួសកាន់តែមានស្ថានភាពធ្ងន់ធ្ងរឡើង។ កីឡាករវ័យ៤៥ឆ្នាំរូបនេះបានិយាយថា៖ គាត់មានការងារច្រើនណាស់ ដែលត្រូវធ្វើ ដើម្បីឲ្យសុខភាពគាត់វិលមករកស្ថានភាពដើមវិញបាន។តាមពិតទៅ ខ្ញុំប្រុងប្រយ័ត្នមិនបានដិតដល់ នៅក្នុងការប្រកួតនោះ។ខ្ញំត្រូវបានគេបោកឲ្យដួលញឹកញាប់ពេកទៅលើរិញ ប៉ុន្តែនេះជាតម្លៃដែល ខ្ញុំត្រូវបង់នៅក្នុងអាជីពនេះ៕

IMG_2411